ប្រិយមិត្តនៅលើបណ្តាញសង្គម ពិតណាស់ជាបានស្គាល់រួចហើយ ពីបុរសមាឌតូចល្អិតម្នាក់ ដែលត្រូវបានដាក់រហ្សនាមថា «គ្រូតឿ» ដែលបានល្បីឈ្មោះខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ន បន្ទាប់ពីចេញវីដេអូអះអាងថាជាគ្រូសច្ចំ កាប់មិនមុតដុតមិនឆេះ ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលតែម្តង។ ប៉ុន្តែ ក្រោយពីឃើញពីសកម្មភាពទាំងគ្រូទាំងសិស្សសុទ្ធតែកាប់មិនមុតបែបនេះ ក៏មានមនុស្សជាច្រើនមិនជឿនោះទេ រហូតអ្នកខ្លះចង់យកប៉័ងតោសាកផ្ទាល់ដៃទៀតផង បើគ្រូពិតជាខ្លាំងមែននោះ។
តែទោះយ៉ាងណា ក្រោយៗមក «គ្រូតឿ» បានផ្លាស់ប្តូរវិជ្ជាការមួយនេះ ដែលប្រហែលចេះតែមួយក្បាច់ ក៏បានងាកមកសម្តែងលេងសើចផ្សេងៗ ជាលក្ខណៈបោក ដើម្បីទាក់ទាញមហាជនចូលទស្សនា។ ជាការពិតណាស់ បើទោះជាដឹងថា «គ្រូតឿ» សម្តែងបោកយ៉ាងណា ក៏មនុស្សជាច្រើននៅតែចង់តាមដានរហូតចប់ឃ្លីបដែរ ព្រោះតែគ្រប់ឈុតឆាកដែលក្រុមគ្រូតឿសម្តែងម្តងៗ គឺគួរឲ្យចង់សើច។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលដែល «គ្រូតឿ» កំពុងល្បីខ្លាំង ក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Oun Neang បានទម្លាយរូបគ្រូតឿ កាលពីមិនទាន់ល្បី គឺជាអ្នកបិតស្កុតម៉ូតូ និងព្រលះឲ្យធ្ងន់ៗបែបនេះថា «ពីមុនរកស៊ីបិតស្កុតអត់សូវបានលុយ ឥឡូវបច្ចុប្បន្នរកស៊ីធ្វើគ្រូសច្ចំដើរបោកប្រាស់គេ អានេះ មិនធ្វើអោយគេអាណិតអាសូរសោះ ប្រយ័ត្នឡានបុកងាប់ហែង»។
តែទោះយ៉ាងណា ក្រោយឃើញគណនីខាងលើចេញមកនិយាយបែបនេះ ហាក់មិនយល់ពីការសម្តែងរបស់ក្រុមគ្រូតឿ ស្រាប់តែមហាជនជាច្រើន ដាក់ឲ្យវិញកប់ថា «សូមមើលដោយការពិចារណា តាមអ្វីដែលខ្ញុំមើលឃើញ វីដេអូដែលគាត់ធ្វើឡើង គឺគ្រាន់តែជាវីដេអូសំដែងប៉ុណ្ណោះ តើមនុស្សល្ងង់ដល់ថ្នាក់ណាទៅដែលជឿថាវីដេអូនោះជាកាពិត? ហើយបើមានមែនគឺល្ងង់ដល់កំរិតហើយ, គាត់បានទៅបោកពីណាគេខ្លះហើយបង! គាត់គ្រាន់តែធ្វើវីដេអូសំដែង ហើយមិនឃើញបោកប្រាស់អីផង តើគាត់បោកប្រាស់ប៉ុន្មាននាក់ហើយ ជនត្រូវគេបោកនៅណា?, វីដេអូគាត់ធ្វើឲ្យគេសើច..ហេតុអ្វីជេរគាត់ដូចជាមានគុំផ្ទាល់ខ្លូនបែបនេះ, បើគាត់បោកប្រាស់ខ្ញុំខឹងហើយ….តែខ្ញុំដូចជាមិនឃើញគាត់់បោកប្រាស់នរណាទេ…, មែនហើយ ត្រូវបង. ញុមមើលវីដេអូគាត់មួយៗគឺសើចឡើងគាំងហើយ រំសាយទុកកង្វល់ដែរ, តែ Admin ឯងទេដឹង ដែលចោទថាគេបោកប្រាស់ ដេីម្បីល្បីpageរបស់ខ្លួន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



