ពិតណាស់សង្គមបច្ចុប្បន្នកាន់តែជឿនលឿនជាមួយនឹងបច្ចេកវិទ្យាព្រមទាំងបរិក្ខារឆ្លាតវៃ នោះពុំទាន់និយាយដល់ប្រាជ្ញាសិប្បនិម្មិតផង ។ ប៉ុន្តែជីវិត គឺការរស់នៅជាក់ស្តែង ហើយមនុស្សម្នាក់ៗតែងប្រឈមជាមួយវាមានទង្វើ កាយវិការ ចំពោះបញ្ហានីមួយៗគ្រប់វេលា ដែលពុំអាចចៀសវាងបាន ។
មនសិការទាប ចិត្តចង្អៀតចង្អល់ ឬក៏អាចហៅថា “អត់ចិត្ត” សួនតួ ដឹងតែពីខ្លួនឯង ពុំរវល់ ឬចាប់អារម្មណ៍ទៅលើបញ្ហាកើតឡើងជុំវិញខ្លួន ។ មនុស្សចាស់ជរា ជនពិការ កុមារ និងស្ត្រីមានផ្ទៃពោះ ដែលស្ថិតក្នុងមុខសញ្ញាចាំបាច់ដើម្បីជួយចំពោះអ្នកខ្លះគេពុំយកភ្នែកមើល ។ វាហាក់ដូចជាពិភពលោកទាំងមូលមានតែគេម្នាក់អីចឹង ។
ហេតុការណ៍ខាងក្រោមត្រូវបានបង្ហាញឡើងតាមរយៈរបៀបដោះស្រាយបញ្ហាដ៏ប៉ិនប្រសប់ របស់អ្នកមានតម្រិះត្រឹមបើកបររថយន្តប៉ុណ្ណោះ ហើយវាបានធ្វើមិនឲ្យនរណាម្នាក់អន់ចិត្ត មិនបង្កនូវភាពអ៊ូរអរ មិនត្រូវការសម្រែកខ្លាំង ប៉ុន្តែលទ្ធផលវិញ… គឺអស់ទាស់!
ដើម្បីដឹងច្បាស់ប្រិយមិត្តទស្សនាឃ្លីបខាងក្រោមនេះ ៖