ភ្នំពេញ ៖ តារាសម្ដែងឈ្នះរង្វាន់ Best Actor នៅ Oscar ឆ្នាំ 2022 លោក Will Smith បានចេញជាសារសុំទោសជាសារធារណៈទៅ Chris Rock, គ្រួសារនៃស្ដេច William Family នៅចក្រភពអង់គ្លេសនិងអ្នកនៅក្នុងរឿង King Richard របស់គាត់និងទៅកាន់ខាង The Academy ឲ្យលើលែងទោសនូវទង្វើខុសឆ្គងដែលគាត់បានធ្វើនៅលើឆាក Oscar ។

បន្ទាប់ពីបានប៉ះគ្នាមួយប៉្រាវនៅលើវេទិការអូស្ការ Will Smith ក៏បានដឹងពីកំហុសខ្លួន និងសោកស្ដាយយ៉ាងខ្លាំង ចំពោះអាកប្បកិរិយាហិង្សារបស់លោកទៅលើ Chris ហើយបានចេញសារសុំទោសជាសាធារណៈនៅលើហ្វេសប៊ុកថា៖ «រាល់ទម្រង់នៃអំពើហិង្សា គឺសុទ្ធតែពិសពុល និងការបំផ្លិចបំផ្លាញ។ អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards គឺមិនអាចទទួលយកបានទេ និងមិនអាចលើកលែងទោសបាននោះដែរ។ សិល្បៈនិយាយថ្លុកកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារមួយដែរ ប៉ុន្តែសិល្បៈថ្លុកកំប្លែងនិយាយពីស្ថានភាពសុខភាពរបស់ Jada គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំង ដែរ។ ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។ ខ្ញុំរាងលើសមែន ខ្ញុំ ខុសហើយ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ។ ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលអាកប្បកិរិយារបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ។ ដោយក្តីគោរព, Will »។

នៅ ថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២២ អ្នកនាងទូច ស្រីល័ក្ខតារាចម្រៀង និងតារាសម្ដែង ប្រចាំប្រទេសកម្ពុជាបានបង្ហាញទស្សនៈរបស់ខ្លួន ពាក់ព័ន្ធនៅ លើ បណ្ដាញ សង្គម Facebook ចំពោះករណីហិង្សាដែលល្បីកក្រើកពិភពលោកនេះ ដោយអ្នកនាងហាក់ផ្ដល់ទម្ងន់និងសរសើរចំពោះ អ្វី ដែលលោក Will Smith បាន ធ្វើដោយ អ្នកនាង ចាត់ទុកថាបុរសពិត គឺជាបុរស រឹងមាំក្លាហានលះបង់ ច្បាស់លាស់ម៉ត់ចត់ ចាំជួយលើកទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។

អ្នកនាងទូច ស្រីល័ក្ខ បានរៀបរាប់ លម្អិតពីជុំវិញបញ្ហានេះយ៉ាងដូច្នេះ ៖«មួយកំផ្លៀងនេះទុកជាការព្រមានឲ្យចាំ សម្រាប់បុរសមួយចំនួនចូលចិត្ត និយាយមើលងាយ គេជាមនុស្សស្រីយក គេមកលេងសើច ដើម្បីតែប្រយើជន៍ខ្លួន កុំនិយាយមើលងាយមនុស្សដែលគាត់ ស្រឡាញ់មិនថាជានរណាគេក៏ដោយនេះ ហើយបុរសពិតតែងតែជាបុរសម្នាក់ ចាំនៅក្បែរលើកទឹកចិត្តឲ្យកម្លាំងចិត្តឲ្យមនុស្សខ្លួន ស្រឡាញ់ជានិច្ច មិននិយាយមើលងាយគាត់ឲ្យអ្នកដទៃជាន់ឈ្លីបាន ។ គាត់និយាយថា មិនអាចនិយាយលេង មើលងាយមនុស្ស គាត់ស្រឡាញ់បានជាដាច់ ខាតបុរសពិត ត្រូវជាមនុស្សប្រុសរឹង មាំក្លាហានលះបង់ ច្បាស់លាស់ ម៉ត់ចត់ហើយជាមេគ្រួសារដ៏រឹងមាំ រៀបចំបែបផែន នៃគើលដៅរបស់គ្រួសារ នេះហើយ បុរសពិតបើមានអ្នកប្រតិកម្មប្រាកដជារើសយកដាក់ខ្លួនហើយ »៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











