Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះ​មានតែ​ការ​ប្រុងប្រយ័ត្ន! ចោរលួច​ដ៏​ទំនើ​ប បំបែក​កញ្ចក់​ទ្វារ​ឡាន​យ៉ាង​ងាយ ដោយ​ប្រើ​របស់​មួយ​នេះ…

កាលពីពេលថ្មីៗនេះ វីដេអូឃ្លីប ២៥វិនាទី នៅលើបណ្តាញសង្គម TikTok ដែលថតបានចោរលួចរបស់ទ្រព្យក្នុងរថយន្ត១គ្រឿងយ៉ាងសាហាវ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត ភ្ញាក់ផ្អើលជាខ្លាំង។

តាមរយៈវីដេអូ បានបង្ហាញបុរសពាក់ម៉ាស់ម្នាក់ បន្ទាប់ពីបានឃ្លាំមើលមនុស្សជុំវិញខ្លួន ក៏បានចូលទៅជិតរថយន្តដែលចតនៅចិញ្ចើមផ្លូវ។ នៅ​ពេលនោះ បុរសរូបនេះ​បានប្រើ​វត្ថុអ្វីមួយ​គប់កញ្ចក់រថយន្ត ហើយបន្ទាប់មក​គ្រាន់តែ​យកដៃទាំងពីររុញតែបន្តិច កញ្ចក់ក៏របើកយ៉ាងងាយ។

ចោររូបនេះបានលូកដៃទាញកាបូបរបស់ម្ចាស់រថយន្តភ្លាមៗ ហើយក្រោយពីធ្វើ​សកម្មភាពរួច​ក៏ប្រញាប់ឡើងជិះ​ម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។ រូបភាពនៃសកម្មភាពលួចដ៏ទំនើបនេះ ធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើវត្ថុដែលចោររូបនោះគប់ទៅលើកញ្ចក់ទ្វាឡាន គឺជាអ្វី?។

ក្រោយពីបានមើលឃើញពីសកម្មភាពនេះ មនុស្សជាច្រើនបានដឹងភ្លាមៗថា វិធីដ៏ងាយរបស់ចោរ គឺប្រើប៊ូហ្ស៊ីម៉ូតូដើម្បីបំបែកទ្វារកញ្ចក់ បន្ទាប់មកគ្រាន់តែរុញទ្វារបន្តិច ទ្វារនឹងបើកដោយខ្លួនឯង។ ជាមួយគ្នានេះផងដែរ មតិជាច្រើនផ្សេងទៀត ក៏បានដាស់តឿនមនុស្សឱ្យមានការប្រុងប្រយ័ត្ន នៅពេលទុកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងឡាន ព្រោះថា ចោរតែងតែមានវិធីខ្ពស់ ក្នុងការលួច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×