Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់​ព្រឺ​ត! បទ «អូន​លែង​ប្តី​ហើយ» របស់ ខាត់ សុ​ឃីម «Remix» អ្នក​រាំ​ដ៏​ចម្រុះ​បែបនេះ ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំ​ង

វីដេអូឃ្លីបនៃបទចម្រៀង «អូនលែងប្តីហើយ» របស់អ្នកនាង ខាត់ សុឃីម ដែលប្រមូលទៅដោយអ្នករាំសុទ្ធតែកំលោះក្រមុំស្ទាវៗ ជាពិសេស «នាងៗទី៣» ដ៏ស្រស់ៗឆើតឆាយ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងតែម្តង ពីសំណាក់អ្នកលេងបណ្តាញសង្គម។

ពិតណាស់ អ្វីដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺថាក្នុងឃ្លីបវីដេអូនេះ ដែលត្រូវបានផ្តោតសំខាន់ទៅលើ «នាងៗភេទទី៣» មានរូបឆោមស្អាតៗ ពិសេសស្លៀកសិចស៊ីកប់ៗ ធ្វើឲ្យអ្នកទស្សនាសម្លឹងសឹងមិនដាក់ភ្នែក។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសប្រុសៗបានខមិនលាន់មាត់ថា «សុំដាក់ពាក្យមួយដែរ, ស្រុកណាគេនុងសំបូប្រុសៗសក់វែងម្លេះ, ប្រមូលមកពីណាលោកព្រះ អីក៏សម្បូរមេស សុទ្ធតែនាងៗនោមឈរ, ខ្ញុំសុំដាក់ពាក្យមួយមីអូនរ៉ូបក្រហម ហាសហា,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×