វីដេអូនៃហេតុការណ៍ដ៏កំប្លែងមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាអស់សំណើចយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញបុរសម្នាក់ឡើងដើមស្លាមួយដើម ដែលមានកម្ពស់ជិត២០ម៉ែត្រ ក៏ស្រាប់តែដើមស្លាបាក់តែម្តង។
ហេតុការដ៏អស់សំណើចនេះ ត្រូវបានគេជឿថា បានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយវីដេអូនេះ ទើបត្រូវបានគេចែករំលែកនៅលើបណ្តាញសង្កម TikTok កាលពីពេលថ្មីនេះ។
តាមរយៈវីដេអូ បានបង្ហាញបុរសម្នាក់ ខណៈកំពុងឡើងជិតដល់ចុងទៅហើយ ក៏ស្រាប់តែដើមស្លាបានទន់ទ្រេតបន្តិចម្តងៗ ហើយនៅទីបំផុត ក៏បានបាក់នាំមនុស្សទៅដីយ៉ាងលឿនតែម្តង។
សម្រាប់ហេតុការណ៍ដ៏មិននឹកស្មានដល់នេះផងដែរ គេក៏មិនដឹងថា បុរសនោះរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។ ប៉ុន្តែ បើតាមមើលល្បឿននៃការបាក់យ៉ាងលឿនបែបនេះ គេជឿថាបុរសនោះអាចប៉ះទង្គិចនិងដីយ៉ាងដំណំហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




