Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី ពិភាក្សាគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ឲ្យពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ស្របពេលដែលសភាពការអន្តរជាតិកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើង នៅវិមានសន្តិភាព ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

បើតាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មួយចំនួន ដោយក្នុងនោះសម្តេច បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។

គួរបញ្ជាក់ថា ប្រេងឥន្ធនៈនៅទូទាំងពិភពលោក បានហក់ឡើងតម្លៃមួយកម្រិត បន្ទាប់ពីមានការផ្ទុះសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ដែលសង្គ្រាមនេះ បានធ្វើឱ្យប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃជាបន្តបន្ទាប់៕

×