Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដាក់​ទណ្ឌកម្ម​លើកូរ៉េខាងជើង​ជាថ្មី​ក្រោយ​ការ​បាញ់​មីស៊ីល​ថ្មីៗ

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មលើស្ថាប័នចំនួន ០៥របស់កូរ៉េខាងជើង ដែលខ្លួនបានចោទប្រកាន់ថាបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដើម្បីបង្កើនសម្ពាធលើទីក្រុងព្យុងយ៉ាង បន្ទាប់ពីការបាញ់កាំជ្រួចជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ការដាក់ចេញនូវទណ្ឌកម្មថ្មីនៅថ្ងៃសុក្រនេះ ផ្តោតទៅលើក្រសួងឧស្សាហកម្មរ៉ុក្កែត ដែលខ្លួនបាននិយាយថា គឺជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍អាវុធប្រល័យលោកកូរ៉េខាងជើង ដែលភ្ជាប់ដោយផ្ទាល់ទៅនឹងការអភិវឌ្ឍ
មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBMs)។

អាមេរិកក៏បានកំណត់ផងដែរនូវក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ បន្ថែមទៀតរួមមានរបស់ស្ថាប័ន – សាជីវកម្មពាណិជ្ជកម្ម ហាប់ ចាំងហ្កាំង (Hapjanggang), សាជីវកម្មកូរ៉េរឿនសានត្រេឌីង (Korea Rounsan Trading Corporation), សាជីវកម្ម សាំងនីសាន ត្រេឌីង (Sungnisan Trading Corporation) និង សាជីវកម្មអ៊ុនឈ៊ន ត្រេឌីង (Unchon Trading Corporation) ។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាមួយកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងកាំជ្រួចផ្លោងចំនួនពីរកាលពីថ្ងៃទី 26 ខែកុម្ភៈ និងថ្ងៃទី 4 ខែមីនា ដែលពាក់ព័ន្ធនឹងប្រព័ន្ធ ICBM ថ្មីដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍ និងការសាកល្បង ICBM ពេញលេញលើកដំបូងកាលពីសប្តាហ៍មុនដែលធ្វើឡើងដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ 2017 ។

លោកស្រី ជេនេត យេលែន (Janet Yellen) រដ្ឋលេខាធិការក្រសួងរតនាគារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការសាកល្បងមីស៊ីលផ្លោងបង្កហេតុរបស់កូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) តំណាងឱ្យការគំរាមកំហែងយ៉ាងច្បាស់លាស់ចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក ហើយកំពុងបំពានយ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។ លោកស្រីបានបន្ថែមថា “សហរដ្ឋអាមេរិកប្តេជ្ញាប្រើប្រាស់អាជ្ញាធរដាក់ទណ្ឌកម្មរបស់យើង ដើម្បីឆ្លើយតបទៅនឹងការបន្តអភិវឌ្ឍអាវុធប្រល័យលោក និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង”៕ ប្រភព៖រ៉យទ័រ

×