Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​រោងចក្រ​ថាមពល​ធ្យុ​ង​ថ្ម​នៅ​ឥណ្ឌា ស្លាប់ និង​របួស​ជាង ១០០​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៦​នាក់​បាន​ស្លាប់ និង ១០០​នាក់​ជាង​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​ថាមពល​ធ្យូងថ្ម​ក្នុង​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ឥណ្ឌា​។

​ជនរងគ្រោះ​ប្រហែល ៨០​នាក់​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជាបន្ទាន់​។ រោងចក្រ​ផលិត​ថាមពល​ធ្យូងថ្ម​នោះ​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ National Thermal Power Corporation (NTPC) Limited​។​

​ក្រុមហ៊ុន​និយាយថា មាន​សម្លេង​ប្លែក​ពី​ធម្មតា​នៅក្នុង​រោងចក្រ និង​មានការ​លេច​ឧស្ម័ន និង​ចំហាយ​មុនពេល​មានការ​ផ្ទុះ​។​

​បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៍​រន្ធត់ ក្រុមហ៊ុន​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​។​

​ឧបទ្ទវហេតុ​ការងារ​តែងតែ​កើតមានឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារតែ​ស្តង់ដារ​សុវត្ថិភាព​ខ្សោយ ៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×