Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នMister Supranational Cambodia បង្ហាញលិខិតលាលែងតំណែង របស់បេក្ខភាពបុរសឯកលេខ៤សុំបញ្ចប់តួនាទី

ភ្នំពេញ ៖ ក្រោមហេតុផលរៀងៗខ្លួន ទាំងម្ចាស់ជ័យលាភី និងម្ចាស់ក្រុមហ៊ុន បានសម្រេចចិត្តធ្វើតាម ការយល់ព្រមដូចគ្នាជៀសវាងល្អក់កករតទៅទៀត។ នេះជារឿងថ្មីសម្រាប់ដើមខែមេសា ក្នុងវិស័យប្រឡងបុរសឯកកម្ពុជា។

ជ័យលាភីលេខ៤ ដែលបានប្រកាសកន្លងមក ត្រូវបានបង្ហាញនូវសញ្ញា មួយភ្ញាក់ផ្អើលដោយបាន ចេញមុខសុំទោស ដល់អ្នកគាំទ្រ ព្រោះខ្លួនលាលែងតំណែង ជ័យ លាភី ជាផ្លូវកាេ។ នេអជាការទទួលតំណែង មិនបានប៉ុន្មានផង ក៍ចេញនូវរឿងរ៉ាវមិនល្អហើយ មិនដឹងថាមាន កត្តាអ្វីខ្លះរុញអោយបោះបង់ ព្រោះកើតចេញពីការព្យាយាម។ សូម្បីអ្នកគាំទ្រក៍ នាំគ្នាឆ្ងល់ និងចង់ដឹងមូលហេតុ។

យ៉ាងណា ខាងកម្មវិធី បានសម្រេចជាផ្លូវការ ដោយអោយbros_tur Top10 និង ម្ចាស់ពាន Popular award Mister Supranational Cambodia ២០២២ បានប្រកាសទទួលតំណែង លំដាប់រងទី៤ ( 4th runner up ) វិញ។ ក្រោយលោក khemarabot_officially ប្រកាសលាលែងពីតំណែង។ដូចនេះអ្នកថ្មី ត្រូវតែជំនួសហើយ ចាប់ឱកាស អោយបានដើម្បី ពង្រីកស្នាដៃយកភាពលេចធ្លោក្រោយមានយីអ៊ុនម្តងទៀត។

កាលពីពេលមុននេះ លោកខេមរា បុត្រ ជាMister Supranational Cambodia ទទួលតំណែង Fourth Runner Up ចេញមុខនិងសូមប្រកាសជាសាធារណៈអោយបាន ជ្រាបថា លោកបាន ធ្វើការស្នើសុំលាលែងតំណែងក្រោមស្ថាប័នmistersupranationalcambodia2022 ចាប់ពីថ្ងៃនេះទៅ។ សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រខ្ញុំកន្លងមក ហើយក៏សុំទោសចំពោះអ្នកគាំទ្ររបស់ខ្ញុំផងដែរ។ នេះជារឿងថ្មីមួយទៀតដែលបានផ្ទុះឡើងនៅក្នុង វិស័យប្រឡងបុរសឯក ដែលមានលោកអ៊ិន សុភិនជាអ្នកគ្រប់គ្រង។

បើយោងលើហេតុផល និងលិខិតបញ្ជាក់ពីស្ថាប័នលោក អ៊ិន សុភិន កាន់បាន សរសេរលិខិតមួយ ចេញជាផ្លូវការថា សេចក្ដីជូនដំណឹង កម្មវិធីបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជាឆ្នាំ ២០២២ ( Mister Supranational Cambodia 2022 ) ដោយលោក លីសុខលាប ( ខេមរា បុត្រ ) មានការងាររវល់ច្រើនជាការងារផ្ទាល់ខ្លួនរបស់លោក ដោយហេតុនេះលោកបានស្នើសុំមកខាងកម្មវិធីសូមលាតំណែងជា លំដាប់រងទី ៤ នៃកម្មវិធីបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជាឆ្នាំ ២០២២ របស់លោកវិញ ដោយមានការយល់ស្របពីភាគគីទាំងសងខាង ដូចនេះបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជា ប្រជាប្រិយភាព ( Mister Popular ) ត្រូវបានទទួលតំណែង លំដាប់រងទី ៤ នេះបន្តរចាប់ពីពេលជូនដំណឹងនេះ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×