ទៅលេងឆ្នេរសមុទ្រ ឬ ឆ្នេរថ្ម នោះយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ច ជាពិសេស គឺនៅពេលរសៀល ព្រោះថា នេះជាពេលវេលាដែលជំនោរកើតឡើង ធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងយ៉ាងលឿន ដែលអាចឈានទៅដល់ស្ថានភាពគ្រោះថ្នាក់ ដ៏មិននឹកស្មានដល់។
ជាក់ស្តែង វីដេអូមួយដែលកំពុងរីករាលដាល ជាមួយការទស្សនារហូត ៤ លានដងនៅលើ TikTok បានកត់ត្រាពីទិដ្ឋភាពការជួយសង្គ្រោះដល់យុវជនជនជាតិចិនមួយក្រុម ដែលជាប់គាំងនៅលើថ្មក្នុងស្ថានភាពមិនល្អ ខណៈជំនោរសមុទ្រកើនឡើងយ៉ាងលឿនក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
ដំបូងឡើយ មនុស្ស៥នាក់បានឈរនៅលើថ្មចោទជាប់មាត់ច្រាំង ប៉ុន្តែដោយសារតែពួកគេមិនបានយកចិត្តទុកដាក់លើទឹកជុំវិញ ហើយនៅពេលទឹកជំនោរកើនឡើងធ្វើឲ្យក្រុមពួកគេដាច់ដោយឡែកជាប់គាំងកណ្តាលច្រាំងថ្មតែម្តង។ ពួកគេត្រូវបានឃើញស្ថិតនៅលើផ្ទាំងថ្មដែលព័ទ្ធជុំវិញទឹកស្ទើរលិចទៅហើយ។ តែទោះយ៉ាងណា យុវជនទាំង៥នាក់នោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយក្រុមសង្គ្រោះបានបោះពោងឲ្យហែលឆ្លងទឹកម្នាក់ម្តងៗ។
តែទោះយ៉ាងណា អ្នកនិយមលេងអុីនធើរណែតភាគច្រើន បានស្តីបន្ទោសឲ្យយុវជនទាំង៥នាក់នោះថា ដោយគ្រាន់តែមានការយកចិត្តដាក់តែបន្តិច នោះពួកគេនឹងមិនប្រឈមនឹងគ្រោះថ្នាក់ដ៏គួរឲ្យហួសចិត្តបែបនេះសោះឡើយ ប៉ុន្តែ បែបនេះប្រហែលពួកគេកំពុងជាប់រវល់ធ្វើជំនួញ ឬកំពុងស្លៀកខោ ហើយមើលទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







ទស្សនាវីដេអូ=> (Video)