ឃ្លីបនៃហេតុការណ៍ដ៏ហួសចិត្ត និងអស់សំណើចមួយ បើទោះជាបានកើតឡើងតាំងឆ្នាំ២០១៨ ប៉ុន្តែ វានៅតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកលេងបណ្តាញសង្គមវៀតណាម ដែលបាន share រឿងនេះឡើងវិញ កាលពីពេលកន្លងទៅថ្មីៗនេះ។
យោងតាមឃ្លីបបានបង្ហាញឲ្យឃើញថា បន្ទាប់ពិធីមង្គលការបានបញ្ចប់ នារីវ័យក្មេងម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ឈុតរ៉ូបក្រហម ព្រោះតែ «ស្រវឹងធ្លាក់ភ្នែក» ក៏បានដើរមកផ្ទះ។ តែទោះជាយ៉ាងណា ដោយសារស្រវឹងខ្លាំងមិនអាចទប់លំនឹងបាន នាងក៏ដើរធ្លាក់ចូលទៅក្នុងប្រឡាយតាមផ្លូវគួរឲ្យហួសចិត្ត។
ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺនៅពេលដែលបានឃើញក្នុងឃ្លីបបង្ហាញ គ្រាដែលយុវជនម្នាក់ជាមិត្តប្រុស ដែលបានទៅជាមួយ ដោយសារតែមិនអាច «ទប់ទល់» ទៅនឹងស្ថានភាពមិត្តស្រីបាន ជាហេតុធ្វើឲ្យអ្នកទាំងពីរធ្លាក់រមៀលចូលប្រឡាយទៅជាមួយគ្នាតែម្តង។
តែទោះយ៉ាងណា ក្រោយពីបានឃើញបែបនេះ ក៏មានយុវជនម្នាក់ទៀត បានចុះទោសទាញពួកគេទាំងពីរពីប្រឡាយឡើងមកលើផ្លូវវិញ។ ប៉ុន្តែ ដោយសារតែនារីរូបនោះទន់ដៃទន់ជើងគ្មានកម្លាំងកំហែង ចង់តែដេកតាមផ្លូវ នៅទីបំផុត មិត្តប្រុសនោះក៏បានសម្រេចចិត្តលើកលឺនាងទៅផ្ទះតែម្តងទៅ។
បន្ទាប់ពីត្រូវបានបង្ហោះ ឃ្លីបនេះទទួលបានមតិខុសៗគ្នាជាច្រើន ពីសហគមន៍អនឡាញ។ មនុស្សភាគច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងបារម្ភពីសុវត្ថិភាពរបស់នារីវ័យក្មេងរូបនេះ។ ក្នុងនោះ គេបានដាក់ឲ្យបែបនេះថា «ហេតុអីនាងសប្បាយ មិនចេះគិតពីខ្លួនឯងអុីចឹង? ស្ថានភាពបែបនេះនៅតាមផ្លូវគឺវាពិតជាគ្រោះថ្នាក់ណាស់ ឬ បើមិនប្រយ័ត្ន គឺអាចត្រូវខ្យល់គរក៏ថាបាន, បើមិននៅផ្ទះពេលចេញទៅក្រៅ ក្នុងនាមខ្លួនជាស្រីគួរផឹកស៊ីក្នុងកម្រិតល្មម កុំឲ្យគ្រួសារពិបាកចិត្តដោយសារតែរូបនាងណ៎ា!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






