Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ខ្យល់ចាប់! ​នាគទើបស្ងាត់ ឥឡូ​វ​ចូល​វគ្គ «ឥសី» វិញ​ម្តង ចេញ «ចរយាត្រា» ផ្អើល​ពេញ​ផ្លូវ…

ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយ រឿងរ៉ាវទាក់ទងគ្រូបារមី បានកំពុងធ្វើឲ្យក្តៅគកុកនៅក្នុងបណ្តាញសង្គម​ជាពិសេស គ្រូមហាជ័យ ត្រូវរងមតិរិះគន់ ជេរប្រមាថមិនសំចៃមាត់ និងសូម្បីត្រូវបុគ្គលហ្វេសប៊ុកល្បីៗ ចេញមកចំអកឡកឡឺយ ដល់ថ្នាក់រកចង់ទាញព្រនុងសំពងក្បាលគ្រូទៀតផង បន្ទាប់ពីបានឃើញគ្រូកាន់បារមីស្តេចនាគរូបនេះ ទៅធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ ហើយក៏ត្រូវនាគចូលសន្ធិត ផ្អើលកក្រើកផ្ទៃទន្លេបួនមុខកាលពីខែមុននេះ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈរឿងរ៉ាវ «នាគ» មិនទាន់ស្ងាត់ផង ក៏ស្រាប់តែលេចចេញវីដេអូថ្មីមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលព្រឺតតែម្តង បន្ទាប់ពីបានឃើញ «ឥសី» ៣ «ព្រះអង្គ» និងកូនសិស្សម្នាក់ និងរួមទាំងអ្នកហែហម បានចេញ «ចរយាត្រា» មកកាន់ពិភពខាងក្រៅ ចូលទៅកាន់ទីសក្ការៈជំនឿមួយកន្លែង ឡើងផ្អើលពេញផ្លូវតែម្តង។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មតិរិះគន់របស់មហាជនបានផ្ទុះឡើងភ្លាមៗ ដោយបានដាក់បែបៗនេះថា៖​ «អូយចង់ខ្យល់ចាប់ គ្រប់រឿងម៉ង, មកពីអ្នកជឿងប់ ឲ្យអ្នកសំដែងបោកបាន បើពូកែមែន ហោះលើអាកាសបាត់ហើយ, មកពីស្រុកខ្មែរផលិតគ្រឿងញៀនច្រើនពេក បានសំបូរពួកបែកថ្នាំមិនចេះអស់, ឥសី២០២២ ពាក់សុទ្ធតែវ៉ាន់តា មិនដឹងថាទៅហាត់រៀនសិល្ប៍នៅក្នុងព្រៃ អស់រយៈពេលប៉ុន្មានរយឆ្នាំហេីយទេ ឥឡូវប្លែកសំបូរអ្នកខ្លាំង សំបូរអ្នកមានបារមីណាស់ ស្រុកខ្ញុំ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង