Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ១១​នាក់ ដែល​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​

​ភ្នំពេញ​៖ កម្លាំង​នគរបាល បាន​បញ្ជូន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ចំនួន​១១​នាក់ ដែល​ចូលមក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​។​

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចុះ​ត្រួតពិនិត្យ​ជនអន្ដោប្រវេសន៍​ចំនួន​២​គោលដៅ ដើម្បី​រក​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ និង​គ្មាន​ប័ណ្ណ​ការងារ ស្ថិត​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា គោលដៅ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​រួម​មាន សិប្បកម្ម​ក្រដាស ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ករោម ខណ្ឌមានជ័យ បាន​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម ចំនួន​៤​នាក់ ស្រី​ម្នាក់ និង​ជនជាតិ​ចិន​ចំនួន​ម្នាក់ បាន​លួច​ស្នាក់នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់ ប្រើប្រាស់​ឯកសារ​ត្រឹមត្រូវ​។ គោលដៅ​ទី​២ សិប្បកម្ម​ឈើ ស្ថិតនៅ​ផ្លូវ​៩៧ ភូមិ​៤ ក្រុម​២៦ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន បាន​ពិនិត្យឃើញ​មាន ជនជាតិ​វៀតណាម​៦​នាក់ ដែល​បាន​លួច​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ប្រើប្រាស់​ឯកសារ​ត្រឹមត្រូវ​។ កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូន​ជនបរទេស ចំនួន​១១​នាក់ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​បន្ដ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×