Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ បើករថយន្តNISSAN ងោកយកទូរសព្ទ ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ,ជនឆ្លៀតឱកាសចូលយកទូរស័ព្ទ និងកាបូបលុយ ក្នុងរថយន្ត

ភ្នំពេញ ៖ បុរសជនជាតិម្នាក់បានបើករថយន្តម៉ាកNISSAN មួយគ្រឿងក្នុងល្បឿនលឿន រវល់តែងោកយកទូរសព្ទមកនិយាយ ក៏រេចង្កូតជ្រុលទៅបុ.កនិងបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់៣កង់ ចំណែកឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខសួនក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកNISSANពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AS-0614 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានងោកយកទូរសព្ទលើកនិយាយ ក៏រេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលទៅបុ.កនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់ចំនួន ៣កង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរ ក៏មានជនសង្ស័យឆ្លៀតឱកាសចូលយកទូរស័ព្ទ និងកាបូបលុយ នៅក្នុងរថយន្តតែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋជិតខាង គាត់ឃើញទាន់បានដេញឃាត់យកកាបូបលុយនិងទូរសព្ទ បានមកវិញ ប្រគល់ឲ្យម្ចាស់រថយន្ត ចំណែកឯជនសង្ស័យ យកប្រគល់ទៅឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×