Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនមុខសញ្ញា ចំនួន ៣នាក់ ទៅតុលាការ ករណីធ្វើសកម្មភាព ធា.ក់ ប្ល.ន់ តាមបណ្តោយផ្លូវមហាវិថី ឈ្នះឈ្នះ

ភ្នំពេញ ៖ ក្រុមបក្សពួកធ្វើសកម្មភាព ធាក់ ប្លន់ តាមបណ្តោយផ្លូវ មហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់ ព្រែកតាសេកខណ្ឌជ្រោយ ចំនួន ៣នាក់កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។

អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាសេក សហការ ជាមួយកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ចុះល្បាត ពួន ស្ទាក់ ក្រុមបក្សពួកធ្វើសកម្មភាព ធា.ក់ ប្ល.ន់ តាមបណ្តោយផ្លូវ មហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់ ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចឃាត់បានមុខសញ្ញា ចំនួន ៣នាក់ ៖ ទី១) ឈ្មោះ និត រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបប សិស្សថ្នាក់ទី ១០។ ទី២) ឈ្មោះ លន់ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបប មិនពិតប្រាកដ។ ទី៣) ឈ្មោះសៀម ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបប សិស្សថ្នាក់ទី៩ និង ម៉ូតូ ៣ គ្រឿង នៅចំណុចច្រកចូលសណ្ឋាគារ ហ្គាឌិនសុតធី ភូមិព្រែកតារ័ត សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×