Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​គ្រឿងញៀន​

​ព្រះវិហារ​ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ករណី​ជួញដូរ​គ្រឿងញៀន ទៅ​តុលាការ​។​

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង ១២:៤០​នាទី ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត និង​ស្នាក់​ការ​សន្តិសុខ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង កងពលធំ​លេខ​៣ ធ្វើការ​បង្ក្រាប ករណី​រក្សាទុក ឬ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្លូវបំបែក​ជាំ​ក្សាន្ត ស្ថិតនៅ​ភូមិ​ត្រពាំង​សង្កែ​ខាងលិច ឃុំ​កន្ធួ​ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រវិហារ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​៖ ១.​ឈ្មោះ នួ​ង វុទ្ធី ហៅ ញ៉ាញ់ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ សាត ចាន់ថន ភេទ​ស្រី អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​ពី​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ក្នុង​ពេល​ឃាត់ខ្លួន វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​ទំងន់ ០,៩២​ក្រាម លុយ​រៀល​ចំនួន ១៩.៥០០​រៀល សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះវិហារ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×