Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋបង្ហាញថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ពិតជាលើកកម្ពស់មុខមាត់ក្រុងទេសចរណ៍ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ

spot_img

សៀមរាប ៖ ប្រជាពលរដ្ឋនាពេលនេះ បាននិងកំពុងបង្ហាញការយល់ឃើញចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលជាផ្លូវបម្រើលើពហុវិស័យនៃខេត្តប្រកបដោយសក្ដានុពលមួយនេះដោយចំណាយកញ្ចប់ថវិកាជាតិប្រមាណជា ១៥០លានដុល្លារអាមេរិក ហើយត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្ដេច បានចុះពិនិត្យមើលវឌ្ឍនភាពផ្លូវទាំងនេះ នារសៀលថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ ក្រោមតំណក់ភ្លៀងរលឹមស្រិចៗ។

ប្រជាពលរដ្ឋបានយល់យ៉ាងច្បាស់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់ពួកគាត់នៅខេត្តសៀមរាប និយាយដោយឡែក, និងនិយាយជារួម គឺសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលកើតចេញពីម្លប់សន្ដិភាព។ ស្ថានភាពខេត្តសៀមរាប ក៏បានប្រែប្រួលក្រោយទទួលបានផ្លូវនេះ សេវាកម្មរស់នៅល្អ សេវាពាណិជ្ជកម្ម (ការលក់ដូររបស់ប្រជាពលរដ្ឋ) និងសេវាកម្មផ្សេងៗ ទាំងការវិនិយោគ និងវិស័យទេសចរណ៍។

សួរទៅកាន់ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការចុះពិនិត្យវឌ្ឍនភាពនៃផ្លូវ៣៨ខ្សែនេះ របស់ សម្ដេចតេជោ ហ៊ុន សែន និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនោះ, ក្រុមប្រជាពលរដ្ឋបានសម្តែងការសាទរ និងស្វាគមន៍ដោយក្តីរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ , ព្រមទាំងអរគុណមិនដាច់ពីមាត់ចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានយកចិត្តទុកដាក់ ចំពោះការរួមវាសនាខ្មែរ និងជាតិខ្មែរតម្កល់ជាធំ។

ប្រជាពលរដ្ឋនិយាយថា សមិទ្ធផលនេះ បានប្រែក្លាយ និងលើកកម្ពស់មុខមាត់ក្រុងទេសចរណ៍វប្បធម៌សៀមរាបឱ្យកាន់តែមានភាពស្រស់បំព្រងថែមទៀត និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារផង, សេដ្ឋកិច្ចមុខមាត់ខេត្តទាំងមូលផង និងសេដ្ឋកិច្ចជាតិផង។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវ ៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាប គ្រប់គ្រងដោយក្រសួងចំនួន ៣ គឺក្រសួងការពារជាតិ , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន , មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអនុប្រធាន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ៨ រួមមាន ៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×