Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុ.កគ្នាយ៉ាងពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯមនុស្ស២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្រ្ចាសទិសគ្នា លឿនជ្រុលទៅបុ.កចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលវត្តជង្លុងម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពឈ្មោះ មឿន ណារីន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរបុគ្គលក្រុមហ៊ុន ជីកូ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខត្បូងឃ្មុំ 1E-1304 ជិះតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានយុវជនម្នាក់ បានឌុបនារីម្នាក់ទៀត ពីក្រោយ ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហមពាក់ផ្លាកលេខ កំពង់ចាម 1AA-5880 ជិះក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុ.កនិងម៉ូតូឌ្រីមសង់ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូឌ្រីមសង់ដួលរងរបួសធ្ងន់បុរសម្នាក់ និងបុរសម្នាក់ទៀតបានស្លា.ប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯភាគីខាងម៉ូតូប៊ិតវិញ រងរបួសធ្ងន់នារីម្នាក់ ចំណែកឯបុរសជាអ្នកឌុបរងរបួសស្រាល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×