Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NBC៖ បាគង ប្រព័ន្ធទូទាត់យុគ្គសម័យថ្មី បានធ្វើប្រតិបត្តិការទូទាត់ជាប្រាក់រៀល មាន ២,៥ទ្រីលានរៀល

ភ្នំពេញ៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា NBC បានបង្ហាញថា នៅឆ្នាំ២០២១ ការប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ «បាគង» មាន២,៥ទ្រីលានរៀល និងប្រាក់ដុល្លារមាន ៣ប៊ីលានដុល្លារអាមេរិក។

ប្រព័ន្ធទូទាត់ បាគង បានបង្កើតដោយធនាគារជាតិនៃកម្ពុជា ហើយកំពុងក្លាយជាសមិទ្ធផលថ្មីមួយយរបស់ប្រទេសកម្ពុជា ដោយសារប្រព័ន្ធទូទាត់នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្តល់ពានរង្វាន់ជាបន្តបន្ទាប់ ពីស្ថាប័នជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក។ ការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានសេវាទូទាត់តាមប្រព័ន្ធបាគង បានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ ប្រមាណ ៨លាននាក់ ស្មើប្រមាណ ៨០% នៃប្រជាជនពេញវ័យសរុប។

សូមជម្រាបថា ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់របស់ធនាគារកណ្តាល ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនមុនគេបង្អស់លើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់ក្នុងប្រតិបត្តិការទូទៅ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈកម្មវិធីធនាគារនៅលើទូរស័ព្ទដៃ ដោយទទួលបានប្រាក់ភ្លាមៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គ្រោងនឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់សម្រួលដល់ការផ្ទេរប្រាក់ឧបត្ថម្ភនានា របស់រាជរដ្ឋាភិបាលជួយ ដល់ប្រជាជនងាយរងគ្រោះផងដែរ៕

×