កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះ ១៦០រៀល មកត្រឹម ១៤.០០០រៀល ក្នុងមួយហ៊ុន។ រីឯ ជេអេសអិល (JSL) វិញបានកើនឡើង ២០៤រៀល មកបិទនៅថ្លៃ ៥.៦៤០រៀលក្នុងមួយហ៊ុន។

ក្រៅពីភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) និង ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ដែលបានរក្សាថ្លៃថេរដដែល ភាគហ៊ុនផ្សេងៗទៀតមានការឡើងចុះចន្លោះពី ១០ទៅ ៣០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៧៣០ប៊ីលានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះបន្តិចមកបិទត្រឹម ៥៥៩ពិន្ទុ៕