Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឃ​មិន​ប្រ​ណៃ ដី​មិន​មេត្តា! ម្ចាស់​ដើមការ ពិសេស​កូនកំលោះ ចេញ​វីដេអូ​សើច​ទាំង​បង្ខំ ព្រោះ​រោងការ​ខ្លួន​ក្លាយ​ជា…

ប៉ុន្មានថ្ងៃមកនេះ​ ឃើញថា ភ្លៀងបានធ្លាក់នៅទូទាំងប្រទេស ហើយតំបន់ខ្លះក៏ទទួលរងនូវខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់យ៉ាងគំហុកតែម្តង ដែលធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងផលដំណាំផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យរោងការមួយ ត្រូវទឹកជន់លិចដ៏មិននឹកស្មាន ​ដែលធ្វើឲ្យម្ចាស់ដើមការ ជាពិសេសកូនកំលោះ បានចេញវីដេអូសើចទាំងបង្ខំ ព្រោះតែមង្គលការរបស់ខ្លួន ត្រូវភ្លៀងលិចអស់ទៅហើយ។ រោងការក្លាយជាសមុទ្រនេះ បានកើតឡើងនៅឃុំ ក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។

ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ អ្នកលេងបណ្តាញសង្គម បានសម្តែងការសោកស្តាយជាខ្លាំង និងបានបញ្ចេញអារម្មណ៍មួយនេះថា «អាណិតម្ចាស់កម្មពិធីណាស់ អារម្មណ៍គេ អារម្មណ៍យើង, បែបនេះតើឲ្យភ្ញៀវមកអង្គុយហូបយ៉ាងម៉េច ខាតងាប់ហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×