ថ្មីៗនេះ នៅលើក្រុមហ្វេសប៊ុក Wild Nature Love ដែលមានសមាជិកជាង ៣២៦,០០០ នាក់, ការបង្ហោះមួយរបស់សមាជិកគណនីឈ្មោះ NH បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងចំណងជើងផុសថា “សត្វប្រចៀវយក្សចាប់បាននៅអាហ្វ្រិក”។
ផុសនេះបានទាក់ទាញអ្នកចូលចិត្តជាង ៣,០០០ នាក់ មតិខមិនជាង ៣០០ និង ១២២ ចែករំលែកក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ដោយសារតែរូបរាងពិសេសរបស់សត្វប្រចៀវនេះ។ សមាជិកខ្លះថែមទាំងបានបញ្ចេញមតិថា៖ ‘មើលទៅដូចឆ្កែ’ និងអ្នកខ្លះទៀតថា ‘ដូចសេះ’។
ធំចម្លែកបែបនេះ សួរថាតើសត្វប្រចៀវនៅទ្វីបអាហ្រ្វិកនេះ វាមានគ្រោះថ្នាក់ដល់មនុស្សឬទេ?
តាមពិតទៅ រូបភាពរបស់សត្វប្រចៀវដែលចាប់បាន ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមក្នុងខែកក្កដា ឆ្នាំ ២០១៨។ ប្រចៀវនេះគឺជាសត្វប្រចៀវក្បាលញញួរ (ឈ្មោះវិទ្យាសាស្ត្រគឺ Hypsignathus monstrosus) ដែលជាប្រភេទសត្វប្រចៀវធំបំផុតនៅអឺរ៉ុប។
ជាធម្មតា ពួកវារស់នៅក្នុងព្រៃត្រូពិចនៃអាហ្វ្រិកកណ្តាល (តំបន់នៅជិតខ្សែអេក្វាទ័រ)។ ទំហំនៃប្រចៀវនេះអាចមានប្រវែងដល់ទៅ ៩៧ ស.ម ដោយមានស្លាបលាតសន្ធឹងអាចហោះហើរបានធម្មតា ហើយប្រចៀវឈ្មោលធំជាងញី។
ថ្វីត្បិតតែមានរូបរាងគួរឱ្យខ្លាចក៏ដោយ តែប្រជៀវប្រភេទនេះស៊ីតែផ្លែឈើ ដូច្នេះវាមិនបង្កគ្រោះថ្នាក់ផ្ទាល់ដល់មនុស្ស ឬសត្វពាហនៈឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ពួកវាត្រូវបានគេគិតថាជាម្ចាស់ផ្ទះមួយក្នុងចំណោមបីប្រភេទ គឺប្រចៀវផ្លែឈើ ដែលចម្លងមេរោគអេបូឡា។
នៅក្នុងឆ្នាំ ២០០៥ នៅពេលដែលសិក្សាគំរូតូចៗជាង ១,០០០ (សត្វប្រចៀវចំនួន ៦៧៩ ក្បាល សត្វស្លាបចំនួន ២២២ ក្បាល និងសត្វឆ្អឹងកងចំនួន ១២៩ ក្បាល) នៅក្នុងប្រទេសហ្គាបុង និងកុងហ្គោ ដែលជាប្រទេសទាំងពីរបានផ្ទុះឡើងនូវជំងឺ Ebola ខ្លាំងបំផុត ហើយអ្នកស្រាវជ្រាវបានរកឃើញប្រចៀវផ្លែឈើតែ ៣ ប្រភេទប៉ុណ្ណោះ ដែលមានមេរោគនេះ។
ប្រចៀវបីប្រភេទនោះគឺមាន៖ ប្រចៀវក្បាលញញួរ, ប្រចៀវ Epomops franqueti និងប្រចៀវ Myonycteris torquata (យោងទៅតាម Live Science)។ អ្នកវិទ្យាសាស្ត្រព្រមានថា ការធ្វើសត្វប្រចៀវជាអាហារនៅទ្វីបអាហ្រ្វិក អាចបណ្តាលឱ្យមេរោគ Ebola ឆ្លងពីសត្វប្រចៀវទៅមនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


