Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សោក​ស្តា​យ! យន្តហោះ​អ៊ុយក្រែន​ដ៏​ធំ​បំផុត​លើ​លោក ជាប់​កំណត់ត្រា Guinness ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង

យន្តហោះ Mriya របស់អ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ដោយសៀវភៅកំណត់ត្រាពិភពលោក Guinness ថាធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានវាយប្រហារព្រលាន Antonov ក្នុងទីក្រុង Hostomel។

យោងតាមកាសែត Washington Post កងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍មុន បានដណ្តើមបានមកវិញនូវតំបន់ជាយក្រុងជុំវិញរដ្ឋធានីគៀវ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមដកខ្លួនចេញពីទីនោះ។

ទោះ​ជា​យ៉ាងណា ភាគច្រើននៃ​តំបន់ទាំងនោះ​ ត្រូវបានរងការខូចខាតយ៉ាងខ្លាំង​ដោយសារតែ​ការប្រយុទ្ធគ្នា។ ក្នុងនោះយន្តហោះយក្ស Antonov AN-225 ដែលគេស្គាល់ថាជា Mriya (អ៊ុយក្រែនសម្រាប់សុបិន) ដែលធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក Guinness ថាជាយន្តហោះធំបំផុតក្នុងពិភពលោក ត្រូវបានបំផ្លាញ។

ជាមួយនឹងទម្ងន់ប្រហែល ៧០៥ តោន និងស្លាបប្រវែង ៨៨ ម៉ែត្រ Mriya ត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារដោយកងកម្លាំងរុស្ស៊ី ដើម្បីទទួលបានការគ្រប់គ្រងអាកាសយានដ្ឋាន Antonov នៅ Hostomel ដែលមានទីតាំងយុទ្ធសាស្ត្រប្រហែល ១០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីរដ្ឋធានី Kiev ។

ព្រលានយន្តហោះ​នេះ ​ជា​ព្រលានទីមួយ​ក្នុងប្រទេសអ៊ុយក្រែន​ដែលបានធ្លាក់ទៅ​ក្នុងដៃ​រុស្ស៊ី បន្ទាប់ពីក្រុងម៉ូស្គូ​បានបើកប្រតិបត្តិការយោធា​ពិសេសជា​ផ្លូវការ​មកលើប្រទេសអ៊ុយក្រែន​កាលពីថ្ងៃ​ទី២៤ ខែ​កុម្ភៈ។

មុនពេលរុស្ស៊ីចុះចតនៅ Hostomel យន្តហោះផ្សេងទៀតនៅអាកាសយានដ្ឋាន Antonov ត្រូវបានផ្លាស់ប្តូរទីតាំង។ ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះ Mriya ស្ថិតនៅក្រោមការថែទាំ ហើយមិនអាចហោះឡើងបានឡើយ នេះបើយោងតាមក្រុមហ៊ុន Ukroboronprom ជាក្រុមហ៊ុនបំពាក់ឧបករណ៍ការពារអ៊ុយក្រែនដែលគ្រប់គ្រងយន្តហោះ។

មុខងារដើមរបស់យន្តហោះនេះ គឺដឹកជញ្ជូនយានអវកាសសូវៀត។ នេះ​ក៏ជា​យន្តហោះ​តែ​មួយគត់​ដែលមានម៉ាស៊ីន turbofan ចំនួន ៦ អាចមានល្បឿន ៨០០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង និងទម្ងន់ផ្ទុក​បានដល់ទៅ ២៥០ តោន។

ក្នុងឆ្នាំ ២០០៩ សៀវភៅកំណត់ត្រាពិភពលោក Guinness បានទទួលស្គាល់ Mriya ថាមានសមត្ថភាពលើកវត្ថុធ្ងន់បំផុតនៃយន្តហោះផ្សេងទៀត៖ ម៉ាស៊ីនទម្ងន់ ១៨៧.៦ តោន។ លើសពីនេះ យន្តហោះនេះទទួលបានកំណត់ត្រាមួយចំនួនទៀត រួមមានៈ យន្តហោះតែមួយគត់ដែលមានទម្ងន់ចុះចតអតិបរមាលើសពី ៦០០ តោន និងជាយន្តហោះដែលមានស្លាបធំទូលាយជាងគេ។

ថ្វីត្បិតតែមានកំណត់ត្រាពិភពលោកជាច្រើនក៏ដោយ ក៏យន្តហោះនេះកម្រនឹងហោះចេញ ដោយសារតែតម្លៃប្រតិបត្តិការខ្ពស់។ តាមការប៉ាន់ស្មានថា ក្នុងមួយម៉ោង​នៃ​ការហោះ​ហើររបស់ Mriya ត្រូវចំណាយប្រេងជាង ២០ ​តោន ស្មើ​នឹង ៦៧០០ ដុល្លារ។

Mriya ត្រូវបានប្រើសម្រាប់តែបេសកកម្មដែលទាមទារច្រើនបំផុត។ មានពេលមួយដែលយន្តហោះនេះត្រូវ “ដាក់កន្ទេល” នៅក្នុងឃ្លាំងអស់រយៈពេល ៧ ឆ្នាំ បណ្តាលឱ្យផ្នែកជាច្រើនច្រេះ មុនពេលត្រូវបានជួសជុលឡើងវិញនៅឆ្នាំ ២០០១។

Ukroboronprom ប៉ាន់ប្រមាណថា ខ្លួននឹងចំណាយពេលរហូតដល់ ៥ ឆ្នាំ និងចំណាយអស់ប្រហែល ៣ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់យន្តហោះមួយទៀតដែលមានទំហំ និងមុខងារស្រដៀងគ្នាទៅនឹងយន្តហោះ Mriya៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

The AN-225 Antonov arrives in Perth. Picture: Simon Hydzik 7 News
×