ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៥ កាលពីថ្ងៃទី ៨ ឧសភា លើកទី១៥៥ គេឃើញមានវត្តមានសិល្បៈករ សិល្បៈការិនី ជាច្រើននាក់ចូលរួម ហើយអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រៅពីបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ឧបត្ថមដល់កាកបាទក្រហម ហើយនោះ លោកក៏បានជួយថវិកាខ្លះ ដល់តារាសម្ដែងជើងចាស់លោក ចៅ ចាន់ ណារី ដែលបច្ចុប្បន្នកំពុងជួបការលំបាក ។
លោក លោក ចៅ ចាន់ ណារី បានសម្ដែងការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវទឹកចិត្តដ៏ល្អរបស់កំពូលតារាចម្រៀងខាងលើ ខណៈដែលលោកកំពុងជួបការលំបាក លោក ព្រាប សុវត្ថិ មិនបានមើលរំលងឡើយ ដោយលោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ២០០ដុល្លារ ។
គូសបញ្ជាក់ថា ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥៥ នេះលោក ចៅ ចាន់ណារី ក៏បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនថវិកាចំនួន ២លានរៀលចូលដល់មូលនិធិខាងលើផងដែរ ៕ សាវុធ