វីដេអូដែលថតបានហេតុការណ៍ដ៏សាហាវញាក់សាច់មួយ កាលពីពេលថ្មីៗនេះ នៅប្រទេសហ្គាណា ត្រូវបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណេត ដោយសារតែអ្នកបើកបរឡានមានភាពរហ័សរហួនខ្លាំង នៅពេលជួបប្រទះនិងក្រុមចោរប្រដាប់អាវុធ ដែលបម្រុងភ្ជង់ប្លន់ ទាំងកណ្តាលផ្លូវ។
តាមរូបភាពដែលថតបានដោយកាម៉េរា បានបង្ហាញរថយន្តពណ៌សមួយគ្រឿង ខណៈកំពុងបើកនៅលើផ្លូវ ស្រាប់តែមានមនុស្សប្រុស២នាក់ ជិះរថយន្តធំមួយគ្រឿង បើកកាត់មុខគ្នា។ ម្នាក់ក្នុងចំណោមពួកគេ បានលើកកាំភ្លើងជាសញ្ញាឱ្យរថយន្តឈប់។ ប៉ុន្តែ ប្រហែលសម្រេចចិត្តប្លន់ខុសមនុស្សហើយ ព្រោះថា ដោយគិតថាពួកចោរត្រៀមខ្លួនបាញ់ប្រហារមកលើ ប្រសិនបើមិនឈប់ ភ្លាមៗនោះ អ្នកបើកបររថយន្តដែលត្រូវបានដឹងថាជាស្រ្តី បានឈប់ឡាន រួចបួងចង្កូតបត់ឆ្វេង ជាន់ហ្គាបើកបំបុកម៉ូតូចោរទាំងកម្រោលតែម្តង។ ហើយជាលទ្ធផលក្រុមចោរទាំងពីរ និងម៉ូតូ ត្រូវចូលក្រោមឡាន ដែលឃើញហើយពិតជាគួរឲ្យរន្ធត់។ យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ចោរប្រដាប់អាវុធទាំងពីរនោះ បានស្លាប់នៅនិងកន្លែងកើតហេតុ។
វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានគេចែករំលែកភ្លាមៗ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងនៅលើបណ្ដាញសង្គម ដោយមនុស្សភាគច្រើនបានបញ្ចេញមតិ បានកោតសរសើរពីការឆ្លើយតបយ៉ាងរហ័ស និងទាន់ពេលវេលា របស់អ្នកបើកបរ និងថ្កោលទោសក្រុមចោរ។
មនុស្សម្នាក់បានបញ្ចេញមតិថា “បើចោរនោះនៅមានជីវិត ប្រហែលជាចោរម្នាក់នេះ ខ្លាចផ្តាំចាស់ហើយ ដោយមិនហ៊ានវិលមករកផ្លូវប្លន់នេះម្តងទៀតឡើយ”។ រីឯអ្នកនិយមលេងអ៊ីនធឺណិតដទៃទៀតបានបញ្ចេញមតិថា៖ «ប្រសិនបើប្រតិកម្មយឺតតែបន្តិច អ្នកបើកបរអាចបាត់បង់ជីវិត គាត់ធ្វើត្រឹមត្រូវហើយដើម្បីសង្គ្រោះជីវិត, សំណាងដែរ មានរូបភាពថតទុកជាភស្តុតាង អ្នកបើកបរមិនបានធ្វើអ្វីខុសទេ នេះគ្រាន់តែជាសកម្មភាពការពារខ្លួនប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



Una mujer valiente contra dos delincuentes.
— Henry Alfredo Dueñas (@ayudamehenry) March 18, 2022
Ojalá @FiscaliaEcuador y @DDHH_Zona8 no vengan a defender a los infelices y cobardes asesinos, que con pistola en mano asaltan a nuestras Madres, hijas, esposas y nietas.@LassoGuillermo condecoración a esa digna y valiente mujer. pic.twitter.com/VTRX7d22qo