Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ដោយសារតែ​បែបនេះ ទើប​មិន​អាច​ជាន់​ហ្វ្រាំង​បាន ខណៈ​រថយន្ត​បោះពួយ​ក្នុង​ល្បឿន 80km/h

នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ពិតជារន្ធត់ខ្លាំងណាស់ នៅពេលដែលរថយន្ត Ford Ranger ១គ្រឿង បានបើកបោះពួយដូចយន្តហោះ បុកម៉ូតូកំពុងជិះផ្ទុយទិសគ្នាយ៉ាងសាហាវតែម្តង។

តាមរយៈវីដេអូឃ្លីប ដែលកត់ត្រាបានដោយរថយន្ត១គ្រឿងទៀត បានបង្ហាញរថយន្ត Ford Ranger កំពុងបើកចូលមកនៅកន្លែងផ្លូវកោងយ៉ាងលឿន ដោយមិនបន្ថយល្បឿននោះទេ ហើយក៏បានប៉ះទង្គិចរថយន្តពណ៌ខ្មៅ១គ្រឿង កំពុងចតនៅខាងស្តាំ បណ្តាលឲ្យខ្ទាតមកគន្លេងឆ្វេងទទឹងផ្លូវ និងកិនពីលើម៉ូតូ៣គ្រឿង យ៉ាងសាហាវ បណ្តាលឲ្យសិស្សស្រី៤នាក់ និងបុរសម្នាក់ ផ្លោងខ្ទាតទៅលើដីគួរឲ្យអាសូរជាខ្លាំង។

សំណាងល្អណាស់ ដែលរថយន្តមានកាមេរ៉ា មកពីខាងក្រោយ ជាន់ហ្វ្រាំងទាន់ពេលវេលា ហើយមនុស្សទាំង៥នាក់នោះ ក៏បានរួចផុតពីការបុក។ អ្នកបើកបររថយន្ត​ ford ​បាននិយាយថា ដោយសារស្បែកជើងរបស់គាត់​ជាប់កល់ក្រោមឈ្នាន់ហ្វ្រាំង ទើបគាត់មិនអាចឈប់រថយន្តបាន​។

លទ្ធផលតេស្ត​ក៏បានបង្ហាញថា ​បុគ្គលនេះ​មិនបានបំពានលើ​កំហាប់ជាតិអាល់កុលនោះទេ។ ​នៅ​ពេលកើតហេតុ អ្នកបើកបរបានសារភាពថា ខ្លួនបានបើករថយន្តក្នុងល្បឿនប្រហែល​ ៨០​ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។

គេបានដឹងថា ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ក្នុងនោះ ​៤​នាក់​រងរបួសស្រាល និងម្នាក់ទៀតរបួសធ្ងន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×