Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយ​ឲ្យ​រា​ង! ក្រុម​កូន​អ្នកមាន​នៅ​ឥណ្ឌា នាំគ្នា​ឡើង​រាំ​លើដំបូល​រថយន្ត​ទំនើប ស្រែក​អា​ឡេ​អា​ឡូ​ពេញ​ផ្លូវ លទ្ធផល​គឺ​បែបនេះ…

វីដេអូមួយបានបង្ហាញយុវជនមួយក្រុមជិះរថយន្តទំនើប Maruti Suzuki Ertiga ខណៈ២នាក់ឡើងរាំលើដំបូលរថយន្ត ស្ថិតក្នុងស្ថានភាពហាក់ស្រវឹងស្រា បើទោះបីជារថយន្តកំពុងចលនា បានទាក់ទាញចំណាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំង ពីអ្នកធ្វើដំណើរឆ្លងកាត់។

តាមរយៈវីដេអូរយៈពេល ៣៣ វិនាទី ​ដែលថតដោយអ្នកដំណើរម្នាក់ បានបង្ហាញរថយន្ត Ertiga កំពុងចលនាទៅមុខយឺតៗនៅលើផ្លូវដ៏មមាញឹក ហើយបុរសវ័យក្មេងពីរនាក់ កំពុងឈររាំនៅលើដំបូល ហើយថែមទាំងលើកដបស្រាបង្ហាញទៀតផង​។ ប៉ុន្តែ នៅពេលដែលពួកគេដឹងថា មាននរណាម្នាក់កំពុងថតវីដេអូ ពួកគេក៏ចុះមកដីវិញ រួចនាំគ្នាចូលទៅក្នុងរថយន្តទាំងអារម្មណ៍ហាក់មិនសប្បាយចិត្តនោះទេ។

តែទោះជាយ៉ាងណា រូបភាពដ៏ព្រហើនខាងលើនេះ​បានទទួលការយកចិត្តទុកដាក់ជាពិសេសពីប៉ូលីសនៃទីក្រុង Ghaziabad រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ដោយផ្អែកលើ​ស្លាកលេខ​ទីបំផុត ប៉ូលិសបានកោះហៅ​យុវជនពាក់ព័ន្ធចំនួន​៥​នាក់​។

ក្រៅពីត្រូវពិន័យជាប្រាក់ចំនួន ២០,០០០ រូពី (ប្រហែល​ ២៦៥​ ដុល្លារ) យុវជនទាំង ៥ នាក់ ក៏ត្រូវទទួលទណ្ឌកម្មពីការងើបឈរ និងអង្គុយ ជាច្រើនដង និងនិយាយពាក្យសុំទោស «ឈប់ប្រព្រឹត្តបែបនេះម្តងទៀតហើយ»។

គួរបញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ ប៉ូលីសឥណ្ឌា បានធ្វើសកម្មភាពយ៉ាងខ្លាំង ក្នុងការដាក់ទណ្ឌកម្មលើអ្នកបំពានច្បាប់ចរាចរណ៍ ដោយផ្អែកលើព័ត៌មាន និងវីដេអូរបស់សាធារណជន។ ហើយអ្នកទាំងអស់នោះ​ គឺគ្មាននរណាម្នាក់អាចគេចផុតពីការផាកពិន័យ និងរងទទួលទណ្ឌកម្មបន្ថែមឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×