Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពាជាតិអ៊ុយក្រែន៖ រុស្ស៊ីបន្ដបាត់បង់កម្លាំង កាន់តែច្រើនឡើង

រដ្ឋធានីគៀវ៖ ស្របពេលការវាយប្រយុទ្ធគ្នា បានអូសបន្លាយ អស់រយៈពេល៤១ថ្ងៃមកហើយ ហើយនៅតែមិនទាន់មានសញ្ញា ឈានដល់កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមនោះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានបន្ដបាត់បង់កម្លាំងទាហាន កើនជិតដល់២០ ០០០នាក់។

សារព័ត៌មាន Republic World បានចេញផ្សាយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ចេញរបាយការណ៍របស់ខ្លួនថា កម្លាំងទាហានរុស្ស៊ី បានបាត់បង់ ប្រហែល ១៨ ៥០០នាក់ រួមទាំង ការបាត់បង់គ្រឿងសាស្រ្ដាវុធយ៉ាងច្រើន។ ប៉ុន្ដែទោះជាយ៉ាងណា ក្រសួងការពារជាតិអ៊ុយក្រែន មិនបានបញ្ជាក់ អំពីការបាត់បង់ជីវិតរបស់កងទ័ពរបស់ខ្លួននោះឡើយ។

ប្រភពព័ត៌មានដដែល បានរាយការណ៍ថា កងម៉ារីនអ៊ុយក្រែន ចំនួន២៦៧នាក់ បានចុះចាញ់នៅទីក្រុងសំខាន់ នៃ Mariupol បន្ទាប់ពីរុស្ស៊ីត្រូវបានគេរាយការណ៍ថា បានគំរាមវាយប្រហារទៅលើជនស៊ីវិល។ ប៉ុន្ដែបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានអះអាងថា កម្លាំងជាតិនិយមដ៏លេចធ្លោរបស់ Azov នៅតែបន្ដប្តេជ្ញាការពារជនស៊ីវិល។

ដោយឡែក លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងប្រកាស អំពីការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី បន្ថែមទៀត។ ក្រៅពីនេះ សហរដ្ឋអាមេរិក នឹងបន្ដផ្ដល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន នាពេលខាងមុខ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×