Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្រ ព្រលះ​ធ្ងន់​ៗ​ទៅកាន់​អ្នករិះ​គន់ម្នាក់ មិន​ចេះ​មើល​វីដេអូ​កា​ត់​ត ខណៈ «គ្រូ​ត.ឿ» បក​ស្រាយ​ច្បាស់​ៗ រឿង​ស៊ី​អា​ច.ម៌​គោ…

ជាការពិតណាស់ បន្ទាប់ពីល្បីកាន់តែខ្លាំង ធ្វើវីដេអូអ្វីក៏គេចូលចិត្តមើល និងសើចសប្បាយ រំសាយអស់ទុក្ខកង្វល់ ក្រុមគ្រូតឿ បានធ្វើវីដេអូសម្តែងប្លែកៗ ក្នុងនោះដូចសុីពាងជាដើម ប៉ុន្តែ ធាតុពិត គ្រាន់តែខាំខ្ជាក់ចោលប៉ុណ្ណោះ។ បន្ទាប់មក ក្រុមគ្រូតឿ ក៏បានសម្តែងប្លែកអារម្មណ៍ដ៏ញាក់សាច់មួយទៀត គឺសុីអាចម៌គោ ដោយអះអាងថា ដើម្បីជាការឆ្លើយតាមការសំណូមពររបស់អ្នកលេងបណ្តាញសង្គម ដែលចង់ឲ្យគ្រូស៊ីអាចម៌គោ។

តែទោះជាយ៉ាងណា ការសម្តែងសុីអាចម៌គោចុងក្រោយនេះ បែរជាធ្វើឲ្យមនុស្សមួយចំនួនពុំពេញចិត្ត និងជេរប្រមាថគ្រូតឿយ៉ាងធ្ងន់ៗតែម្តង។​ ប៉ុន្តែ​ ទន្ទឹមនឹងនោះ ក៏មានអ្នកគាំទ្រក្រុមគ្រូតឿ បានចេញមកព្រលះទៅកាន់អ្នករិះគន់នោះវិញកប់ៗថា «អាចម៍ និយាយដូចអាចម៍ ហែងនិយាយផ្ដាច់ការម៉េសហាស ប្រទេសសេរី មែនកុម្មុនិសទេ អាឈឹម។ Video គេធ្វើក្នុងគោលបំណង entertainment ខ្មែរថា កំសាន្តសប្បាយ។ គ្រូតឿក៏មិនបានសុីអាចម៍គោដែរ គេកាត់ video សុីនំទេអាភ្លើ, ទោះស៊ីអាចម៍ វាមិនបានបញ្ជាក់ថាថោកទាប ឬគ្មានតម្លៃដែរ ព្រោះពាក្យថាថោកទាបមកពីការបៀតបៀនប៉ះពាល់ដល់ផលប្រយោជន៍ដល់អ្នកដទៃ អ្នកដែលផលិតអាហារដែលមានជាតិពុលគីមី និងគ្មានប្រភពច្បាស់លាស់ទេទើបថោកទាប និងអំពើពុករលួយជាដើម សូមលោកគិតសារជាថ្មី អ្វីទៅហៅថាថោកទាបពិតប្រាកដ សូមញែកអោយដាច់ដោយឡែក, គេលេងសប្បាយទេ លោកឯងមិនមើលអាគ្រូមហាជ័យផង,…។

ជាក់ស្តែង ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហៅមកសួរនាំអប់រំ និងធ្វើកិច្ចសន្យា ទាក់ទងវីដេអូសម្តែងស៊ីអាចម៌គោ បណ្តាលឲ្យមានការរិះគន់ បុគ្គលឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ ២៩ ឆ្នាំ បានសារភាពថា ខ្លួន និងក្រុមសម្តែង ពិតជាបានកាន់អាចម៌គោប្រាកដមែន ប៉ុន្តែ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ គ្រូតឿ បានប្រាប់ពីល្បិចសម្តែងនេះថា ពេលដាក់ចូលមាត់ មិនមែនអាចម៌គោនោះទេ គឺជាស្ករសូកូឡា ដែលដាក់នៅខាងក្រោមដៃប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×