Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី ក.ប.ប. បន្តចាត់វិធានការពិន័យអន្តរការណ៍ ដើម្បីជាការដាស់តឿន ដល់អាជីវករ ដែលប្រព្រឹត្តកំហុសឆ្គងលើកដំបូង ចំពោះអាជីវកម្មប្រេងឥន្ធនៈចំនួន ១៦ទីតាំង

បាត់ដំបង ៖ ក្រោយពីការធ្វើអធិការកិច្ចយ៉ាងយកចិត្តទុកដាក់ លើអាជីវកម្មប្រេងឥន្ធនៈចំនួន ២៧ទីតាំង ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្រុកពារាំងនិងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្រុកស្វាយលើ ខេត្តសៀមរាប និងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងខេត្តខាងលើ បានបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំង មិនមានអនុលោមភាពក្នុងអាជីវកម្មរបស់ខ្លួន ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ និងបទល្មើសជាក់ស្តែង មន្ត្រីយើងបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីឱ្យមានការកែប្រែ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×