រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា រួមជាមួយនិងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










