Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ! ឯកឧត្តម ហ៊ុន ជា ហួសចិត្ត​ខ្លាំង ក្រោយ​សមត្ថកិច្ច​ហៅ «គ្រូ​តេ.ឿ» មក​វាស់កម្ពស់ និង​សួរ​ចាក់ដោត​ថា ចុះ​អា​គ្រូ​នាគ…

រឿងរ៉ាវទាក់ទង «គ្រូតឿ» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហៅមកវាស់កម្ពស់ បន្ទាប់ពីមនុស្សមួយចំនួនផ្ទុះការរិះគន់ចំពោះការសម្តែង «សុីអាចម៌គោ» ឃើញថាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះតែមិននឹកស្មានដល់។

ពិតណាស់ មហាជនដែលបានសម្តែងការហួសចិត្ត បានចោទឡើងថា គ្រាន់តែក្រុម «គ្រូតឿ» សម្តែងស៊ីអាចម៌គោមិនពិតសោះ បែរជាសមត្ថកិច្ចចាប់អារម្មណ៍ខ្លាំងម្ល៉េះ ចុះត្រង់រឿង «គ្រូមហាជ័យ» ដែលអះអាងនាគចូលសន្ធិតទាំងហ្វូង មហាជនផ្ទុះការរិះគន់ ជេរផ្អើលពេញប្រទេស ហេតុអ្វីសមត្ថកិច្ចមិនចាត់វិធានការផង ឬមួយដោយសារតែ គ្រូមហាជ័យ ដែលមានងារជាឧកញ៉ា គ្រប់ដណ្តប់ឥទ្ធិពលទឹកលុយ?។

ជាមួយគ្នានេះផងដែរ​ក្រោយឃើញ គ្រូតឿ ត្រូវសមត្ថកិច្ចហៅមកវាស់កម្ពស់បែបនេះ ហួសចិត្តខ្លាំងពេក ឯកឧត្តម ហ៊ុន ជា បានសួរទៅកាន់សមត្ថកិច្ច និងនិយាយចំៗយ៉ាងដូច្នេះថា៖ «គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាចនិងស៊ែរ យកគ្នាទៅវាស់កំពស់ ចុះពួកអានាគចូលមិនហានហែលទឹកបំពុលសង្គម គេជេរពេញប្រទេស បែរជាដេកសុីការ៉េមធ្វើមិនដឹង ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយ អាតឿ កុំតូចចិតអី (ហាមយកទៅថែមគ្រឿងបាទ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×