មានតែភាគហ៊ុន ហ្រ្កេនធ្វីនប៉ុណ្ណោះ ដែលបានរក្សាថ្លៃថេរដដែលនៅក្នុងផ្សារហ៊ុនកាលពីថ្ងៃអង្គារ ដោយឡែក ភាគហ៊ុនផ្សេងទៀតនៅលើសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាកចុះ។

ភាគហ៊ុននៅលើទីផ្សារគោលបានធ្លាក់ចុះ ចន្លោះពី ២០ ទៅ ១៦០ រៀលក្នុងមួយហ៊ុន ដោយមានតែ ភាគហ៊ុនអេស៊ីលីដា រដ្ឋាករទឹកស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តព្រះសីហនុ បានធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ១៦០រៀល ១៤០រៀល និង ១២០រៀលរៀងគ្នា។

បើសិនជាយើងក្រឡេកមើលភាគហ៊ុនក្នុងទីផ្សារកំណើនវិញ ភាគហ៊ុន ជេ អេស អិល បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចំនួន ៣៦០រៀលកាលពីថ្ងៃម្សិលមិញ។ ខណៈភាគហ៊ុនឌីប៊ីឌីអ៊ី បានធ្លាក់ចុះត្រឹម១០រៀលប៉ុណ្ណោះ។
ជាលទ្ធផល នៃការធ្លាក់ចុះថ្លៃភាគហ៊ុននៅលើទីផ្សារគោល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ១,១៥% មកត្រឹមតែ ៥៥២ពិន្ទុតែប៉ុណ្ណោះ។ ទោះជាយ៉ាងណានេះក្តី តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន សរុបដល់ទៅជាង ២ប៊ីលានរៀល៕