ភ្នំពេញ : តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៣ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃាត.កម្ម ដោយ ទាញដុំថ្ម និងយកឈើជ្រុង វា.យស.ម្លាប់ជនរងគ្រោះម្នាក់ ដោយចោទប្រកាន់ជនរងគ្រោះថា ចេះអំពើអា.បធ្ម.ប់ ប្រព្រឹត្តនៅ ស្រុកក្រាំងលាវ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៨ ។
លោក ស៊ុន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ៖ ខន វាសនា ហៅ អាវ៉ាភេទប្រុស អាយុ ៥០ ឆ្នាំមុខ របរ កសិករ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ពៅ សុវណ្ណ ភេទប្រុស មានទីលំនៅស្រុកក្រាំងលាវ ខេត្តតាកែវ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ ខន វាសនា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង បង្គាប់ឱ្យសងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ៨០ លានរៀល ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ បានប្តឹងឧទ្ទរណ៍ ។
ជនជាប់ចោទឈ្មោះ ខន វាសនា ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨ នៅស្រុកក្រាំងលាវ ខេត្តតាកែវ ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

