Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! រថយន្ត១គ្រឿង​ បើក​បុ.ក​ចូល​ស្ថានទូត​រុស្ស៊ី នៅ​រ៉ូម៉ានី ផ្ទុ.ះ​ឆេ.ះ​ស.ន្ធោ​សន្ធៅ រុស្ស៊ីចោ.ទប្រកាន់ថា…

វីដេអូដែលថតបាននៅ​កន្លែងកើតហេតុ​បានបង្ហាញថា ផ្នែកខាងរថយន្តបានផ្ទុះ​ឆេះសន្ធោសន្ធៅ។ រថយន្តនោះត្រូវបានគេនិយាយថា បានបើកបុកទ្វារស្ថានទូតរុស្ស៊ី នៅទីក្រុង Bucharest (រ៉ូម៉ានី) ក្នុងល្បឿនលឿន ប៉ុន្តែមិនអាចចូលទៅក្នុងបរិវេណស្ថានទូតបានទេ។

ក្រោយទទួលដំណឹងថា ​មានហេតុការណ៍បានកើតឡើងភ្លាមៗ​រថយន្តពន្លត់អគ្គិភ័យ​បានទៅ​ដល់កន្លែងកើតហេតុ ប៉ុន្តែ អ្នកបើកបរបានស្លាប់នៅ​នឹងកន្លែងទៅហើយ។

យោងតាមស្ថានីយទូរទស្សន៍ Digi 24 របស់ប្រទេសរ៉ូម៉ានី មានមនុស្សតែម្នាក់គត់នៅក្នុងរថយន្តដែលបង្កគ្រោះថ្នាក់នេះ។ តែទោះយ៉ាងណា នៅ​ពេលនោះ ​គេ​ក៏មិនទាន់ដឹងច្បាស់ថា ​តើ​ឧបទ្ទវហេតុនេះ​ជា​គ្រោះថ្នាក់ដោយចេតនា ​ឬយ៉ាងណានោះទេ។

ប៉ូលីស Bucharest បាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីឧបទ្ទវហេតុនេះ នៅស្ថានទូតរុស្ស៊ីនៅម៉ោង ៦ ព្រឹក ថ្ងៃទី ៦ ខែមេសា (ម៉ោងក្នុងតំបន់)។ អ្នកបើកបរត្រូវបានគេ​ប្រកាសថា​ស្លាប់​ពេលក្រុមពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុ។

ប៉ូលីសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ប៉ុន្តែ បានបដិសេធមិនបង្ហាញអត្តសញ្ញាណអ្នកបើកបរនោះទេ។

កាលពីថ្ងៃទី៥ ខែមេសា ប្រទេសរូម៉ានីបានប្រកាសថា ខ្លួននឹងច្រានចោលការចោទប្រកាន់របស់រុស្ស៊ីចំនួន១០ ពីបទ “ប្រព្រឹត្តមិនស្របនឹងបទដ្ឋានអន្តរជាតិ” ខណៈប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានធ្វើចលនាស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

សូមបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនជិត 624,860 នាក់ ត្រូវបានជម្លៀសទៅកាន់ប្រទេសរ៉ូម៉ានី ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ហើយបច្ចុប្បន្ន ប្រជាជនប្រហែល 80,000 នាក់ នៅតែស្ថិតក្នុងប្រទេសរ៉ូម៉ានី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×