Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​បាន​ហៅថា​មហា​ឆេង​ម៉េ​ង! ទិញ «ឡាន» ដុ.ត «អគារ​ទាំងមូល» ផ្អើល​ទី​បញ្ចុះ​ស.ព ឃើញ​ហើយ អ្នក​លេង​អុីន​ធើ​រណែ​ត​ហួស​ចិត្ត…

នេះជារដូវកាលសែនផ្នូរដូនតា ឪពុកម្តាយ ញាតិសន្តាន ដែលបានចែកឋាន ជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងដើមខែមេសា ដែលពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន តែងហៅថា «ឆេង ម៉េង» ។ ហើយក្នុងអំឡុងពេលនេះ អ្នកដែលគោរពប្រតិបត្តិ នឹងចេញទៅកាន់ទីបញ្ចុះសព ឬផ្នូរដូនតានៅតាមវត្តអារាម ដើម្បីសម្អាត និងបួងសួងគោរពបូជា ដោយគេមានជំនឿថា វិញ្ញាណរបស់អ្នកដែលបានស្លាប់ទៅ នឹងតាមថែរក្សា​អ្នក​ដែលនៅរស់មានសេចក្តីសុខសប្បាយ ប្រកបមុខរបររកស៊ីកាក់កប បំពេញភារកិច្ចការងារកាន់តែ​រលូន និង​ជោគជ័យ​។

សូមបញ្ជាក់ថា ពិធីសែនឆេងម៉េង​ឬ Ching Ming នេះ គឺជា​ប្រពៃណីរដ៏ពេញនិយម​របស់​ជនជាតិ​ចិន តៃវ៉ាន់ ហុងកុង ម៉ា​កាវ សឹង្ហ​បុរី ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ថៃ កម្ពុជា និង​ម៉ាឡេស៊ី ដែលតែងតែ​ប្រារព្ធឡើងជា​រៀងរាល់ឆ្នាំ មិនអាចរំលងនោះទេ​។

ដើមឡើយ ក្រដាសសែនត្រូវបានចាត់ទុកថាជាបទដ្ឋាន ប៉ុន្តែ ឥឡូវនេះ មនុស្សកំពុងមាននិន្នាការប្លែកៗ តាមរយៈសែនដុតអគារធនាគារទាំងមូល (ធ្វើពីក្រដាស) ឬរថយន្តក្រដាស ដែលមានទំហំប្រហាក់ប្រហែលនឹងរថយន្តពិតៗអុីចឹង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។

ជាក់ស្តែង ឆេង ម៉េង នៅម៉ាឡេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈគ្រួសារមួយបានដឹករថយន្តក្រដាសដូចរថយន្តពិតៗ ទៅកាន់ទីបញ្ចុះសព តាមរយៈឡានដឹកទំនិញ។

តែទោះយ៉ាងណា ក្រោយពីបានឃើញបែបនេះ អ្នកលេងអុីនធើរណែត​បានបញ្ចេញមតិសើចចំអកថា៖ «ខ្ញុំបានដុតកុំព្យូទ័រទំនើបមួយចំនួន ដើម្បីឱ្យពួកវា​អាចលួច (hack) ​ចូលធនាគារពីផ្ទះបាន»។

ភាគច្រើននៃអ្នកនិយមលេងអុីនធើរណែតផ្សេងទៀតជឿថា ពេលវេលាដ៏ល្អបំផុត ដើម្បីបង្ហាញពីភាពកតញ្ញូតាធម៌ គឺមិនមែនបន្ទាប់ពីសមាជិកគ្រួសារអ្នកបានស្លាប់នោះទេ ប៉ុន្តែ ជាពេលដ៏ល្អគួរធ្វើ គឺនៅពេលពួកគេនៅរស់តណ៎ា!។ ហើយការធ្វើ​បែបនេះ​បន្ទាប់ពីមនុស្សជាទីស្រឡាញ់ស្លាប់​គឺគ្មានប្រយោជន៍អ្វីឡើយ គ្មាននរណា​ដឹងថា ​តើ​ពួកគេ​នឹង ‘ទទួល’ វា​ឬអត់។ តែផ្ទុយទៅវិញ នេះ​គ្រាន់តែ​ជា​លេស​ដើម្បីលួងចិត្តខ្លួនឯងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×