Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់មកត្រឹម ៥១២ពិន្ទុ​ជាមួយនឹងតម្លៃជួញដូរសរុបនៃផ្សារគោលនិងផ្សារកំណើន គឺ២​,១២ពាន់លានរៀល

ភាគហ៊ុនទាំងអស់នៃទីផ្សារគោល និងទីផ្សារកំណើនមានការធ្លាក់ចុះថ្លៃនៅថ្ងៃម្សិលមិញ ខណៈភាគហ៊ុនអេស៊ីលីដា មានការធ្លាក់ខ្ពស់ជាងគេដល់ដែនថ្លៃកំណត់អប្បបរមា ១០%ចំនួន ១.៣០០រៀល ខណៈអេស៊ីលីដា ទើបចេញនូវសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការអនុញ្ញាតដាក់ឱ្យជួញដូរបន្ថែមនូវភាគហ៊ុនដែលបានធ្វើនិយ័តកម្មពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ីនៅលើផ្សារមូលបត្រកម្ពុជា។

ភាគហ៊ុនផេសថិក តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋាករទឹកស្វយ័តភ្នំពេញ ហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងភ្នំពេញ មានការធ្លាក់ចុះថ្លៃចន្លោះពី ១០រៀល ដល់ ៣០០រៀល។

ខណៈជេស អេស អិល និង​ឌីប៊ីឌី មានការធ្លាក់ថ្លៃ ១២០ និង ៥២០រៀលមកត្រឹម ៤.៧៦០រៀល និង ២.៤៣០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់មកត្រឹម ៥១២ពិន្ទុ​ជាមួយនឹងតម្លៃជួញដូរសរុបនៃផ្សារគោលនិងផ្សារកំណើន គឺ២​,១២ពាន់លានរៀល៕

×