Jesse គឺជាសត្វសេកប្រផេះអាហ្រ្វិកអាយុ ៩ ឆ្នាំ ដែលអាចត្រាប់តាមពាក្យសម្ដីរបស់មនុស្សបានយ៉ាងល្អ ត្រូវបានដឹងថា វាពិតជាមានអារម្មណ៍តក់ស្លុត និងតានតឹងយ៉ាងខ្លាំង ដោយការស្លាប់របស់ម្ចាស់របស់វា។ វាមិនត្រឹមតែសោកសៅ និងរំជួលចិត្តពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញនូវអាកប្បកិរិយា «បំផ្លាញខ្លួនឯង» ផងដែរ ដូចជាដករោមខ្លួនឯងជាដើម។ ក្រៅពីនេះ វាក៏មិនព្រមនិយាយដែរ គឺក្រៅតែខ្សឹបពាក្យពីរម៉ាត់ថា “លាហើយ”។
តែទោះជាយ៉ាងណា ដើម្បីចៀសវាងការបោចបំផ្លាញបន្ថែមទៀត សេកដ៏ចេះនេះត្រូវបានអ្នកជួយសង្គ្រោះសត្វយកទៅកាន់មជ្ឈមណ្ឌលសត្វ Ashley Heath នៅជិត Bournemouth ប្រទេសអង់គ្លេស ដើម្បីមើលថែ។ ជាសំណាងល្អ បន្ទាប់ពីមួយរយៈនៅក្នុងបរិយាកាសថ្មី ជំងឺសោកសៅរបស់វាបានប្រសើរឡើង។ វាបានយកឈ្នះលើភាពតក់ស្លុតផ្លូវចិត្ត ដោយសារតែការចាកចេញរបស់ម្ចាស់ចាស់ ហើយកាន់តែសប្បាយរីករាយ។
បន្ទាប់ពីបានជាធូរស្បើយពីភាពតានតឹង វាក៏ត្រូវបានយកទៅចិញ្ចឹមដោយស្រ្តីម្នាក់ឈ្មោះ Rachel Leather មកពី Aberdare រដ្ឋ South Wales ។ ម្ចាស់ថ្មីរបស់ Jesse បានជួយវាឱ្យត្រលប់ទៅជីវិតដ៏រីករាយរបស់វាវិញ។ នាងបាននិយាយថា៖ «ក្នុងរយៈពេល២៤ម៉ោងក្រោយមកដល់ផ្ទះ សេកនេះបានរស់នៅជាមួយខ្លួនឯង»។ សត្វសេកនេះតែងតែនិយាយប្រយោគគួរឱ្យអស់សំណើច ដែលធ្វើអោយម្ចាស់មិនអាចទប់សំណើចបាន។
Rachel Leather និយាយថា៖ «វាមិនត្រឹមតែមានសំឡេងកំប្លែងនិងគួរឲ្យអស់សំណើចប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនិយាយប្រយោគដែលធ្វើឲ្យយើងភ្ញាក់ផ្អើល។ ខ្ញុំរីករាយដែលសត្វសេកត្រឡប់មកដូចមុនវិញ»។
ម្ចាស់បានបង្ហើបបន្ថែមថា៖ «នៅពេលខ្ញុំនិយាយថាវាកំប្លែង សេកបាននិយាយថា ‘បាទ’ សើចសប្បាយ។ ពេលខ្លះវាជេរខ្ញុំ ហើយនិយាយថា ខ្ញុំជាស្រីល្អ។ វាក៏និយាយថា Jesse ជាក្មេងល្អ ហើយពេលខ្លះជំនួស Jesse ជាស្រីស្អាត ហើយសើច»។
នាពេលបច្ចុប្បន្ននេះ រោមដងខ្លួនរបស់ Jesse បានដុះឡើងវិញ ប៉ុន្តែពេលខ្លះ វានៅតែជ្រុះដោយខ្លួនឯង ដោយសារតែឥទ្ធិពលនៃទម្លាប់ចាស់របស់វា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




