Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ចំណាយ​លុយ​ជាង១ពាន់​ដុល្លារ ធ្វើ​រូបសំណាក​ដល់​សត្វ​ឆ្កែ​ជាទីស្រឡាញ់ រស់នៅ​ជាមួយ​ជាង១០ឆ្នាំ ដោយសារតែ…

បុរសចំណាស់ម្នាក់នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យអ្នកលេងអុីនធើរណែតភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់បានសាងសង់រូបសំណាកថ្មម៉ាបដោយខ្លួនឯង ដើម្បីទុកសម្រាប់រំលឹកដល់សត្វឆ្កែរបស់គាត់ដែលបានងាប់កាលពីពេលថ្មីៗនេះ ។

លោក Muthu អាយុ ៨២ ឆ្នាំ មកពី Tamil Nadu ប្រទេសឥណ្ឌា បានសម្រេចចិត្តថា គាត់ត្រូវធ្វើអ្វីមួយ ដើម្បីចងចាំឆ្កែរបស់គាត់ដែលបានរស់នៅជាមួយគាត់អស់រយៈពេល ១១ ឆ្នាំ ។

សត្វឆ្កែរបស់លោក Muthu ដែលមានឈ្មោះថា Tom វាមានបញ្ហាសុខភាពកាលពីឆ្នាំមុន ហើយមិនបានឆ្លើយតបយ៉ាងល្អ ចំពោះការព្យាបាលនោះទេ។ វាបានងាប់នៅខែមករា ឆ្នាំ២០២២ បន្ទាប់ពីរស់នៅបានប្រហែល ១១ ឆ្នាំ ជាមួយគ្រួសាររបស់លោក Muthu ។

ដោយមានការសោកស្ដាយ​ចំពោះ​ការបាត់បង់សត្វឆ្កែ​ចិញ្ចឹម​លោក Muthu បានប្រាប់កូនរបស់គាត់ថា ត្រូវតែធ្វើអ្វីមួយ ដើម្បីរំលឹកដល់មិត្តភក្តិជើងបួនរបស់គាត់ ដែលបាននៅជាមួយគ្រួសារជាច្រើនឆ្នាំ។ គាត់បានសម្រេចចិត្តសាងសង់រូបសំណាកថ្មម៉ាបរបស់ឆ្កែ Tom ។

គ្រួសាររបស់លោក Muthu បានចំណាយប្រាក់ 80,584 រូពី (ស្មើនឹងប្រហែល ១,០៦២ ដុល្លារអាមេរិក) ដើម្បីធ្វើរូបសំណាកសត្វឆ្កែ Tom ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×