វីដេអូបង្ហាញពីសកម្មភាពស្រ្តីជាជាងស្រុកស្រែម្នាក់ ផាត់មុខឲ្យស្រ្តីអ្នកផ្ទះរបងជិតខាងម្នាក់ ដើម្បីទៅចូលរួមពិធីមង្គលការគេ ឃើញថាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ព្រោះតែម្នាក់ៗបានសម្តែងការហួសចិត្តចំពោះលទ្ធផលនៃការផាត់មុខនេះ ដែលប្រហែលលាប U90 អុីចឹង។
តែទោះជាយ៉ាងណា យើងក៏មិនដឹងថា គាត់ជាជាង ឬ គ្រាន់តែចេះផាត់មុខអត់គ្រូ យ៉ាងណានោះទេ តែក៏សូមសរសើរផងដែរ ដែលគាត់អាចធ្វើបានប៉ុណ្ណឹង ព្រោះថា បើតាមសង្កេតមើលស្បែកមុខរបស់ស្រ្តីរូបនោះ គឺមុខរបស់គាត់ជាំខ្លាំង ដែលពិបាកក្នុងការលៃម្សៅឲ្យត្រូវ ហើយបើមិនមែនជាជាងជំនាញថែមទៀតនោះ គឺរឹតកាន់តែយ៉ាប់។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ទាំងប្រុសទាំងស្រី បានលាន់មាត់ភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍ហួសចិត្តថា៖ «ផាត់មុខហ្នឹង ផាត់លេងល្ខោនមែនចែ, ប្រហែលលាបU90ហើយ, ជាងផាត់មុខខ្លាចភ្ញៀវស្អាតជាងគាត់, មួយរោង កុំឲ្យច្រឡំគេ ស្អាតហើយប៉ុណ្ណេះ, ចង់ផាត់ដែរម៉ាកចឹង ឲ្យដូចប្រលាក់ផេះ,…»។
តែក្នុងនោះ នារីម្នាក់ប្រហែលជាជាង បានចេញមកប្រាប់ថា មូលហេតុដែលនាំឲ្យការផាត់មុខនេះទៅជាអាក្រក់ គឺដោយសារ «ប្រើម្សៅទ្រនាប់ និងម្សៅផាត់មិនត្រូវ នឹងស្បែកគាត់ ទើបសក្បុសចឹង»។
រីឯអ្នកលេងម្នាក់ទៀត ក្រោយឃើញម្នាក់ៗនាំគ្នារិះគន់ជាងខ្លាំងពេក បានចូលមកឆ្លើយតបថា៖ «ឆ្ងល់ម្នាក់ម្នាក់ តែស្ករម្លេះ ខ្ញុំធ្លាប់ជួបគាត់ហេីយ. តាមតំបន់ទេ តំបន់គាត់គេចង់បានបែបសៗ ក្រេមក្រហម ចឹងគាត់តំរូវតាមគេទៅ មានតែអ្នកដែលចេះផាត់មុខពិតប្រាកដទេីបយល់. ឈប់ថាអោយគាត់ រឺនិយាយរិះគន់គាត់ទៅ ណប់ណប់»៕ រក្សាសិទ្ធិដោយ៖ លឹមហុង









