Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ដើម្បី​បាន​ផាកពិន័យ! ប៉ូលី​ស​ភ្នែក​វៃ​ម្នាក់ ស្ទុះ​ធាក់​ម៉ូតូ​ល្មើស អត់​ពាក់​មូក​សុវត្ថិភាព សំណាង​ហើយ ម៉ូតូ​អត់​ចូល​ឡាន

ជាការពិតណាស់ មន្រ្តីប៉ូលីសមួយចំនួនតូច ព្រោះតែដើម្បីបានការផាកពិន័យ បានប្រព្រឹតនូវទង្វើដ៏មិនសមរម្យ ទៅលើអ្នកបើកបរល្មើសច្បាប់ ក្នុងនោះវិធីតែមួយគត់ គឺចាំកាក់ស្ទុះវាយ ឬធាក់ម៉ូតូ ដើម្បីកុំអ្នកបើកបរល្មើសគេចខ្លួនបាន។ តែទោះយ៉ាងណា ទង្វើបែបនេះ ត្រូវបានសាធារណៈជនសម្តែងការខឹងសម្បារ ខណៈមន្រ្តីថ្នាក់លើអនុវត្តច្បាប់ក៏មិនគាំទ្រនោះដែរ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថាករណីនេះ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ​ តែសូម្បីតែនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏មានមន្រ្តីប៉ូលីសខូចមួយចំនួនធ្វើបែបនេះដែរ។​ ជាក់ស្តែង វីដេអូមួយដែលត្រូវបានកត់ត្រានៅក្នុងទីក្រុង​Tangerang បានបង្ហាញប៉ូលិសពីរនាក់​ឈរដោះស្រាយជាមួយអ្នកជិះម៉ូតូល្មើសច្បាប់ពីរនាក់​នៅ​លើចិញ្ចើមផ្លូវ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលឃើញយុវជនម្នាក់ជិះ​ម៉ូតូអត់ពាក់មួកសុវត្ថិភាព​ចូលមកដល់ ភ្លាមនោះ​ៗ​ប៉ូលិសភ្នែកវៃម្នាក់ក្នុងចំណោម​២​នាក់​ក៏បានស្ទុះ​ចេញទៅទាត់ធាក់ម៉ូតូទាន់ពេលវេលាតែម្តង។

ពិតជាស្តែងៗណាស់ មួយទំហឹងជើងរបស់ប៉ូលីសរូបនោះ បានបណ្តាលឱ្យម៉ូតូយ៉ាម៉ាហា និងអ្នកបើកបរមិនពាក់មួកសុវត្ថិភាព​ដួលទៅ​លើ​ថ្នល់តែម្តង ប៉ុន្តែ សំណាងល្អហើយ​ដែលម៉ូតូបានបុកជាមួយរថយន្ត១គ្រឿង ដែលកំពុងធ្វើដំណើរស្របជាមួយគ្នា​។ បន្ទាប់មក​ប៉ូលិសនោះ ក៏បានដើរទៅទាត់យុវជននោះមួយជើងថែមទៀតផង។

វីដេអូឃ្លីបនេះ បន្ទាប់ពីបានបង្ហោះឡើងនៅលើអុីនធើរណែត ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយមតិភាគច្រើន បានខឹងសម្បារទៅនឹងទង្វើរបស់ប៉ូលីសម្នាក់នោះជាខ្លាំង។

បន្ទាប់មក អត្តសញ្ញាណ និងអង្គភាពរបស់ប៉ូលីសទាំងពីរនាក់នេះ ត្រូវបានកំណត់។ ស្នងការប៉ូលិសកោះ​ជ្វា​ខាងកើត​បានបញ្ជាក់ថា ទោះ​មានមូលហេតុយ៉ាងណា​ក៏ដោយ ទង្វើ​របស់ប៉ូលិសម្នាក់នោះ គឺខុសហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×