Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹកទំនិញ១គ្រឿង រត់​រអិល​ធ្លា.ក់​ផ្លូវ បា.ក់​ជា​ពី​រស្តែ​ងៗ បន្ទាប់​បង្ខំ​ចុះចត ដោយសារតែ…

យន្តហោះដឹកទំនិញ Boeing 757-200 ដំណើរការដោយ DHL បានធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria របស់ប្រទេសកូស្តារីកា ហើយបានរអិលចេញពីផ្លូវរត់ បណ្តាលឲ្យបាក់ជាពីរស្តែងៗតែម្តង នៅផ្នែកកន្ទុយរបស់វា។

DHL ដែលជាផ្នែកមួយនៃក្រុមហ៊ុន Deutsche Post AG បាននិយាយថា នាវិកមិនមានរបួសអ្វីទេ ហើយសមាជិកម្នាក់ កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីផ្នែកវេជ្ជសាស្ត្រ ។

រូបភាពពីកាសែតកូស្តារីកា La Nacion បានបង្ហាញយន្តហោះពណ៌លឿង ដែលមានស្លាកសញ្ញា DHL ត្រូវបានពន្លត់ដោយពពុះពន្លត់អគ្គីភ័យ បន្ទាប់ពីវាបានចុះចតនៅលើវាលស្មៅក្បែរផ្លូវរត់។ រូបថតបានបង្ហាញថា កន្ទុយរបស់វាបានដាច់ ហើយស្លាបមួយបានបាក់។

លោក Luis Miranda Munoz នាយករងស៊ីវិលនៃអាជ្ញាធរអាកាសចរណ៍របស់ប្រទេសកូស្តារីកា បាននិយាយថា យន្តហោះនេះ ដែលត្រូវចេញដំណើរទៅកាន់ប្រទេស Guatemala នៅពេលនោះ វាទំនងជាមានបញ្ហានៅក្នុងប្រព័ន្ធទឹក។ គាត់បាននិយាយថា បញ្ហានេះបានជំរុញឱ្យអ្នកបើកយន្តហោះ ស្នើសុំចុះចតជាបន្ទាន់ភ្លាមៗ បន្ទាប់ពីការហោះហើរ។

DHL បាននិយាយថា “ក្រុមឆ្លើយតបឧបទ្ទវហេតុរបស់ DHL ត្រូវបានធ្វើយ៉ាងសកម្ម ហើយការស៊ើបអង្កេត នឹងត្រូវបានធ្វើឡើងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង”។

ប្រតិបត្តិករអាកាសយានដ្ឋាន Aeris បាននិយាយថា អាកាសយានដ្ឋាននៅជាយក្រុង San Jose បានបើកដំណើរការឡើងវិញនៅម៉ោង 3.30 នាទីរសៀល (ម៉ោងក្នុងស្រុក) ប្រហែល៥ម៉ោង​បន្ទាប់ពីយន្តហោះជួបគ្រោះថ្នាក់ និងលឿនជាងការរំពឹងទុកជាច្រើនម៉ោង។

Aeris បាននិយាយថា អ្នកដំណើរប្រហែល ៨,៥០០ នាក់ និងជើងហោះហើរពាណិជ្ជកម្ម និងទំនិញចំនួន ៥៧ ត្រូវបានរងផលប៉ះពាល់ដោយការបិទនេះ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×