Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បុក​ម៉ូតូ​បណ្តាលអោយ​រងរបួស​មនុស្ស​២​នាក់ នៅ​ស្រុក​កំពង់ត្រឡាច​

spot_img

​កំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ម៉ូតូ​២​គ្រឿង​បាន​រង​នូវ​ការខូចខាត​យ៉ាងដំណំ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៦០ – ៦១ ក្នុងភូមិ​ក្រ​សះ​ថ្មី ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1H. 4418 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ី​រុស ពណ៌​ក្រហម​ឆ្នូត​ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ មីន ការី​ណា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម នៅ​ភូមិ​ក្រ​សះ​ថ្មី ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ម៉ូតូ​ទាំង​២​គ្រឿង​នេះ​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា ៕ សន សក្កា​

 

spot_img
×