Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតែ​អ្ន​ក​ផឹ.ក​ទេ ទើប​យល់​អារម្មណ៍​មួយ​នេះ! អាណិត​ណាស់ លូន​ផង វារ​ផង តែ​ទីបំផុត «ឡើង» ស្ពាន​មិន​រួ​ច ក៏​ស្រាប់តែ…

ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី កាន់តែកៀកខិតជិតចូលមកដល់ គេសង្កេតឃើញថា ប្រពលរដ្ឋខ្មែរ ជាពិសេសពីសំណាក់ប្រុសៗ កំពុងចាប់ផ្តើមប្រជុំជើងគ្នា ព័ទ្ធវង់ផឹកស៊ីជាបណ្តើរៗ ដោយចាក់ធុងបាស់កងរំពង លាន់ឮស្ទើរគ្រប់ទីកន្លែងតែម្តង បន្ទាប់២ឆ្នាំកន្លងមកនេះ ពុំបានជួបជុំសប្បាយ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

តែទោះជាយ៉ាងណា ទន្ទឹមនឹងនេះផងដែរ ក៏សូមបងប្អូន ហូបចុកឲ្យចេះប្រមាណខ្លួន​ កុំដាក់ដល់ថា្នក់លែងស្គាល់ផ្លូវណាទៅផ្ទះ ពោលគឺបើស្រវឹងធ្លាក់ភ្នែកហើយ គួរតែសម្រាកនៅនឹងកន្លែង កុំបើកបរ ឬ​ធ្វើដំណើរទាំងស្រវឹង ដើម្បីបង្ការជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងនៅតាមផ្លូវ ដែលនាំតែទុក្ខដាក់ខ្លួនប៉ុណ្ណោះ។

ដោយឡែក វីដេអូមួយបង្ហាញអ្នកផឹក២នាក់ នាំគ្នាទៅផ្ទះយ៉ាងត្រដាបត្រដួស (លូនផង វារផង) ​ហើយទីបំផុត ម្នាក់ក្នុងចំណោមអ្នកទាំងពីរ «ឡើង» ស្ពាន មិនរួច ផុតដៃផុតជើង ដាច់ផ្ងាររមៀលធ្លាក់ចុះក្រោម ឡើងច្រងិបច្រងិល ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះសំណើចហួសចិត្តយ៉ាងខ្លាំងតែម្តង។

ក្រោយពីឃើញមហាវេទនាបែបនេះ គ្រប់គ្នាគ្មានពាក្យអ្វីគួរត្រូវថ្លាថ្លែង គឺបានត្រឹមអស់សំណើចតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖​ លឹម​ហុង

×