ដូចដែលបានដឹងហើយ ក្មេងៗសិស្សសាលាសម័យនេះ ក្នុងនោះមួយចំនួនដែលខ្វះការអប់ដ៏រំតឹងរ៉ឹង ជាពិសេសពីសង្គមគ្រួសារ អាយុទើបតែ ១៣-១៤ ឆ្នាំ ទេ តែបើនិយាយពីរឿងស្នេហាវិញ គឺដុងតែម្តង។ ពិតណាស់ដោយសារតែតម្រេកនៃការបង្កាត់ភ្លើងស្នេហ៍ទាំងមិនទាន់ «ដុះស្លាប» ខណៈស្ថិតក្នុងវ័យកំពុងពេញក្រេបយកចំណេះ នៅទីបំផុត គឺគ្មានអ្វីក្រៅពីបោះបង់ការសិក្សា សោកស្តាយក្រោយនោះទេ។
តួយ៉ាងណា ដូចជាគូស្នេហ៍សិស្សមួយគូនេះ ដែលបានធ្វើសកម្មភាពថ្នាក់ថ្នមត្រកងបីបឺតមាត់គ្នា នៅក្នុងថ្នាក់រៀនដោយគ្មានការអៀនខ្មាស និងសូម្បីឲ្យមិត្តភក្តិថតបង្ហោះ បានធ្វើឲ្យលោក ម៉ៃ សុគន្ធឃើញហើយអត់ទ្រាំពុំបាន ក៏បានដាក់ឲ្យបែបៗនេះថា៖ «មើលក្នុងខមិន គេថាពីរនាក់ហ្នឹងជាគូដណ្តឹងនិងគ្នា អើគូដណ្តឹងក៏គូដណ្តឹងទៅ តែនេះជាសាលារៀនណឹស! ហើយឯកសណ្ឋានសិស្សទៀត បើអ្ហែងចង់ណាស់ រៀបការទៅអា អាប៉ាកាច់ មីប៉ាកាច់!! សាលាណាហ្នឹង?»។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេកអ្នកលេងបណ្តាញសង្គម បានក៏បាននិយាយជាការពិតចំៗថា៖ «ខួរក្បាលពួកវារៀនចូលតែរបៀបអត់ប្រយោជន៍ ពាក្យគ្រូពន្យល់ ខួរវាមិនយកចិត្តទុកដាក់ទេ, កូនជួយលើកមុខមាត់ម៉ែឪ ទៅដល់ណាខ្មាសគេហ្នឹង លះបង់ចឹងថ្ងៃអនាគតគេយកធ្វើប្រពន្ធអត់ បើចេញមកអត់ឃ្លានបែបនេះ ចឹងតើ បានខារ៉ាអូខេរីកដូចផ្សិតលទ្ធផល គឺគ្មានអ្វីក្រៅពីកន្លែងហ្នឹង និងតាមចិញ្ចើមផ្លូវស្រាក្រឡុក សុទ្ធតែក្មេងៗ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





