Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រៀបចំ​បុណ្យជាតិ​៖ ថ្ងៃ​ចាប់​ផ្តើមដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំ​២០១៧​នេះ មិនសូវមាន​មនុស្ស​ច្រើន​ទេ​

​រាជធានី​ភ្នំពេញ​៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ឲ្យ​អ្នកយកព័ត៌មាន CEN.COM.KH ដឹងថា ថ្ងៃ​ចាប់ផ្តើម​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ មិនទាន់មាន​មនុស្ស ឬ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូលរួម​ច្រើន​កុះករ​ទេ​។​
​យ៉ាងនេះ​ក្តី មន្ត្រី​រៀបចំ​បុណ្យជាតិ បាន​ព្យាករណ៍​ថា ចំនួន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ នឹង​អាចមាន​ចំនួន​ច្រើន​នៅពេល​ល្ងាច​។​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ ប្រចាំការ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ គោលដៅ​ខាងជើង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ តាម​មធ្យោបាយ​ផ្សេងៗ ពិសេស​រថយន្ត​មាន​ចំនួន​ច្រើន ប៉ុន្តែ​មិនដឹងថា គោលដៅ របស់​ប្រជាពលរដ្ឋ​ទាំងនោះ នឹង​វិលត្រឡប់​ចូល​ក្រុង​វិញ នៅពេល​ល្ងាច ឬ​បែបណា​នោះទេ​។ លោក​ថា នៅ​ថ្ងៃ​ដំបូង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ មិនសូវ​ឃើញ​រថយន្ត ដឹក​ប្រជាពលរដ្ឋ មកពី​តាម​បណ្តាល​ខេត្ត​នានា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ចូលមកក្នុង​ក្រុងភ្នំពេញ​ច្រើន​នោះទេ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព ឬ​រូបថត​ផ្សេងៗ នៅក្បែរ​វេទិកា ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង​៖


×