Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ ជិះម៉ូតូលឿនជ្រុលទៅបុ.ករថយន្តហាយឡិនឌ័រ ចំពីមុខពេញទំហឹង បណ្ដាលឲ្យដួលរបួសធ្ងន់

ភ្នំពេញ ៖ យុវជន២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃអាទិត្យទី១០ ខែមេសាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ចំណុចទល់មុខនឹងបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BD-0970 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មធ្យមលុះមកដល់ចំណុចកើតហេតុខាងលើ ទល់មុខនឹងបុរីប៉េងហួត ស្រាប់តែគេឃើញមានយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 2AL-3966 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅបញ្ច្រាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតឆ្លងគន្លងផ្លូវ ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពីចំហៀងមុខខាងឆ្វេងយ៉ាពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ស្រាប់តែពេលនោះដែរ ម្ចាស់រថយន្តហាយឡែនឌ័រ ក៏បានចុះពីរថយន្តគេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×