Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ ! ៣នាក់ស្លា.ប់ ដោយសាររថយន្តកុងតឺន័រ បើកបុ.កម៉ូតូ

ភ្នំពេញ ៖ បុរស៣នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តកុងតឺន័រ បើកទៅបុ.ករួចកិ.នពីលើបណ្តាលឲ្យស្លា.ប់ភ្លាមៗ។

ហេតុការការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពទី១ ឈ្មោះគង់ សុធារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទី២ ឈ្មោះ នៅ ប៊ុនណា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរអ្នករត់កង់បី បច្ចុប្បន្នរស់នៅម្តុំផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ឈ្មោះ អំ កំពូល ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេ បច្ចុប្បន្នរស់នៅជិត ផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក។

យោងតាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរស៣នាក់ ជិះម៉ូតូម៉ាកស្មាស វី ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CB-8957 ជិះឌុបគ្នាតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្តុបណតព្រីត ស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាកកុងតឺន័រ មិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវណតព្រីត ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុ.កម៉ូតូចំពីមុខពេញទំហឹង រួចកិ.នពីលើបណ្តាលឲ្យបុរស៣នាក់ បានស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តកុងតឺន័រ បន្តបើករត់ទៅមុខគេចខ្លួន បាត់ស្រមោល។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យនិងទំវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំឲ្យក្រុមគ្រួសារ ទៅដាក់ពាក្យបណ្តឹង ដើម្បីឆែកនៃកាមេរា រករថយន្តបង្ក បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×