បាត់ដំបង ៖ ទំនាស់តិចតួចក្នុងគ្រួសារ ប្អូនបង្កើត ទាញចបកា.ប់ វា.យទៅលើបងប្រុស បណ្តាលឱ្យស្លា.ប់។ អំពើហិ.ង្សានេះ បានកើតឡើងនៅត្រង់ព្រៃតាអោ ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌល បានឱ្យដឹងថា បុរសដៃដល់ឈ្មោះសេង គន្ធា អាយុ២៩ឆ្នាំ ត្រូវជាប្អូន។ រីឯបងឈ្មោះសេង ភត្រា អាយុ៣២ឆ្នាំ , ទាំង២នាក់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

នៅយប់កើតហេតុជនសង្ស័យជាប្អូន បានរករឿងឈ្លោះជាមួយបង រហូតទាញចបកាប់ វា.យសំពងទៅលើបងជាច្រើនកន្លែង និងបានយកអង្កត់ឧសមានរងើកភ្លើង មកដុតលើរូបរាងកាយបងថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅចាប់ជនបង្ក និងកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី